មកដឹងពីកម្មវិធីដែលអាចបង្ហាញ និង block លេខទូរស័ព្ទសង្ស័យថាជា (Spam)!
នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) កាត់ប្រាក់ពីទូរស័ព្ទជនរងគ្រោះ។
ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះបានធ្វើការ Block លេខទូរស័ព្ទដែលបានព្យាយាមខលចូលទាំងនោះ ប៉ុន្តែជនល្មើសបានព្យាយាមប្រើប្រាស់លេខថ្មីៗ បម្រើសកម្មភាពល្មើសរបស់ពួកគេ។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមធ្វើការណែនាំអំពីរបៀបដំឡើងកម្មវិធីជំនួយ ដែលមានសមត្ថភាពកំណត់លេខទូរស័ព្ទសង្ស័យ (Spam) រួចធ្វើការ Block ដោយស្វ័យប្រវត្តិ។
កម្មវិធីឈ្មោះ Hiya: Spam Phone Call Blocker កំពុងតែទទួលបាននូវការពេញនិយមប្រើប្រាស់ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានទិន្នន័យលេខទូរស័ព្ទសង្ស័យ (Spam) ប្រមាណ ២៨៧លានលេខទូរស័ព្ទ ដែលអាចជួយអ្នកប្រើប្រាស់ក្នុងការ Block លេខសង្ស័យបានច្រើន។ កម្មវិធីឈ្មោះ Hiya អាចដំឡើងលើទូរស័ព្ទដៃ ដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរបៀបដូចខាងក្រោម៖
១- ទាញយកកម្មវិធី Hiya: Spam Phone Call Blocker ពីកម្មវិធី AppStore ក្នុងទូរស័ព្ទ iOS ឬ Playstore ក្នុងទូរស័ព្ទ Android។ លោកអ្នកក៏អាចទាញយកតាមតំណភ្ជាប់៖
- ទូរស័ព្ទ iOS (https://apple.co/38St8U1)
- ទូរស័ព្ទ Android (https://bit.ly/3bYPupa)
២- បន្ទាប់ពីដំឡើងកម្មវិធី Hiya ក្នុងទូរស័ព្ទរួច សូមលោកអ្នកធ្វើតាមការណែនាំ ខាងក្រោម៖
សម្រាប់ប្រភេទទូរស័ព្ទ iOS៖
- ចូលកម្មវិធី Hiya -> នៅលើផ្ទាំងព័ត៌មាន ចុចលើ "Get Started"
- ចូលទៅកាន់ Settings របស់ទូរស័ព្ទ -> Phone -> Call Blockinng & Identification -> បើកដំណើរការ (Enable) Hiya Blocking ដែលមាន
- ចូលទៅកាន់កម្មវិធី Hiya -> Protect -> បើកដំណើរការ (Enable) "Spam Protection" និង "Block List"
- ក្នុងកម្មវិធី Hiya លោកអ្នកក៏អាចធ្វើការស្វែងរកលេខទូរស័ព្ទសង្ស័យ (Spam) បានផងដែរ
សម្រាប់ប្រភេទទូរស័ព្ទ Android៖
- ចូលកម្មវិធី Hiya -> នៅលើផ្ទាំងព័ត៌មាន ចុចលើ "Get Started"
- អនុញ្ញាតកម្មវិធី Hiya ប្រើប្រាស់ Phone Call (Allow Hiya to make and manage phone calls) -> ចុច Allow
- អនុញ្ញាតកម្មវិធី Hiya ប្រើប្រាស់ Phone Call Logs (Allow Hiya to accesss your phone call logs) -> ចុច Allow
- លើផ្ទាំង Enable Caller ID -> ជ្រើសរើសយក Enable
បញ្ជាក់៖ លោកអ្នកអាចស្វែងយល់បន្ថែមអំពីរៀបប្រើប្រាស់កម្មវិធី Hiya តាមរយៈគេហទំព័រ ខាងក្រោម៖
- ទូរស័ព្ទ iOS (https://bit.ly/3tyNOZa)
- ទូរស័ព្ទ Android (https://bit.ly/3trsmoW)
(សូមពិចារណា និងស្វែងយល់អំពីព័ត៌មានឯកជនរបស់អ្នកមុនពេលផ្តល់សិទ្ធិដល់កម្មវិធីនានា)។
#SpamCall #Blocking #Reporting #ITDepartment #MoI
ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា