ក្មេងប្រុសហុងកុងម្នាក់ធ្លាក់ពីលើផ្ទះល្វែងកម្ពស់២ជាន់ តែរួចផុតពីសេចក្តីស្លាប់

ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ បានរងរបួសដៃ និងជើង ហើយដេកសន្លប់ខាងក្រៅអាគារ ក្រោយពីបានធ្លាក់ពីលើអាគារផ្ទះល្វែងជាន់ទី២។ នេះបើតាមសេចក្តីថ្លែងការណ៍ពីអាគារលំនៅដ្ឋានហុងកុងនៅថ្ងៃអង្គារនេះ។

 
ក្មេងប្រុសហុងកុងម្នាក់ធ្លាក់ពីលើផ្ទះល្វែងកម្ពស់២ជាន់ តែរួចផុតពីសេចក្តីស្លាប់

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីសបានអោយដឹងថា ក្មេងប្រុសនោះបានធ្លាក់តាមបង្អួចផ្ទះបាយនៃផ្ទះល្វែងតូចមួយនៅជាន់ទី២ នៃអគារ Fortuna។ លោកបានបន្តទៀតថា នៅពេលកើតហេតុឪពុក និងប្អូនស្រីរបស់ក្មេងប្រុសក៏ស្ថិតនៅក្នុងផ្ទះនោះដែរ។
កុមារដែលរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Pamela Youde Nethersole Eastern នៅក្នុងស្រុកឆៃវ៉ាន ទីក្រុងហុងកុង ដើម្បីព្យាបាលរបួស។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ហើយមន្រ្តីប៉ូលីសកំពុងតែស៊ើបអង្កេតរកមូលហេតុនៃឧប្បត្តិហេតុនេះ។

ប្រភព៖ south china morning post កែសម្រួល៖កង​ ស្រីលីន