នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលឆ្លង COVID-19 ហោះពីទីក្រុងបាងកក ថ្ងៃទី៩ ខែមីនា តាមជើងហោះហើរលេខ PG933 មកពិនិត្យសុខភាពជាបន្ទាន់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលរកឃើញកូវីដ១៩ ជិះលើយន្ដហោះលេខ PG933 កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ពីទីក្រុងបាងកក មកទីក្រុងភ្នំពេញ ឲ្យមកពិនិត្យសុខភាពជាបន្ទាន់ ឬទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥។

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលរកឃើញកូវីដ១៩ ជិះលើយន្ដហោះលេខ PG933 កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ពីទីក្រុងបាងកក មកទីក្រុងភ្នំពេញ ឲ្យមកពិនិត្យសុខភាពជាបន្ទាន់ ឬទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ផុសផ្សាយថ្ងៃទី១៦ មីនា ២០២០ មុននេះបន្តិច។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា អ្នកនៅលើជើងហោះហើរតែមួយខាងលើ ដែលអង្គុយនៅជួរទី ២២, ២៣, ២៤, ២៥ និង២៦ ត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥។ ដោយឡែកសម្រាប់អ្នកដំណើរផ្សេងទៀត តាមជើងហោះហើរលេខ PG933 ត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ៕