ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាលចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម
(ខេត្តសៀមរាប)៖ ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពអ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងនៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះពិនិត្យនៅតំបន់ដែលកើតជំងឺគ្រុនឈាមខ្ពស់ និងបានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានកុមារ ត្រូវតែមានប្រុងប្រយ័ត្នខ្ពស់នារដូវវស្សានេះ។ ក្នុងករណីមានសមាជិកគ្រួសារណាម្នាក់មានរោគសញ្ញា ដូចជា ក្តៅខ្លួនខ្លាំងភ្លាមលើសពី២៤ម៉ោង និងមានកន្ទួលក្រហមលើស្បែក ឬឈឺក្បាល និងឈឺខ្លួនប្រាណ ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលជិតបំផុត។
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសុខាភិបាល