សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា
នៅថ្ងៃនេះក្រសួងធនធានទឹកបានសេចក្តីប្រកាសជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅរដូវប្រាំងបាននឹងកំពុងចាប់ផ្តើម ទ្រនុងសម្ពាធខ្ពស់ពីប៉ាស៊ីហ្វិកបានធ្លាក់ចុះបន្តិចគ្របលើតំបន់ខ្ពង់រាបនៃភាគឦសានដែលជាហេតុបណ្តាលឲ្យមានបាតុភូកកើតឡើងនូវសម្ពាធទាបតូចៗដែលបំលែងពីកំដៅ-ខ្យល់ ( THERMODYNAMIC ) បង្កឲ្យមានភ្លៀងដោយអន្លើ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាលខេត្តនៅតំបន់វាលទំនាបកណ្តាល បណ្តាលខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ មានភ្លៀងផ្គរ រន្ធះពីខ្សោយទៅមធ្យម។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជនជ្រាបជាព័ត៌មាន៕
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម