ព្យុះទីហ្វុង ហាហ្គូភីត (Typhoon Hagupit ) កំពុងធ្វើឲ្យមានការបាក់ដីនៅភាគខាងកើតប្រទេសចិន
ប៉េកាំង៖ យោងតាមមជ្ឈមណ្ឌលឧតុនិយមចិនបានឲ្យដឹងថា ព្យុះទីហ្វុង ហាហ្គូភីត (Typhoon Hagupit) ជាព្យុះទី៤ ហើយនៅឆ្នាំនេះ បានវាយប្រហារខេត្ត ជាជាំង (Zhejiang) ភាគខាងកើតប្រទេសចិន នៅថ្ងៃអង្គារនេះ។

អាជ្ញាធរឧតុនិយមព្យាករណ៍ថា ព្យុះទីហ្វុង ហាហ្គូភីត មានល្បឿនលឿនប្រមាណ ១៣៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វាក៏បានវាយប្រហារទីក្រុង យឺឈីង ផងដែរ នៅព្រឹកថ្ងៃអង្គារនេះ។
មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមចិន បានបង្កើនកម្រិតអាសន្នពីពណ៍លឿនទៅដល់ពណ៍ទឹកក្រូច ដែលជាកម្រិតខ្ពស់ បន្ទាប់ពីពណ៍ក្រហម ដែលជាកម្រិតខ្ពស់បំផុត។
យ៉ាងណាមិញ ព្យុះនេះត្រូវបានគេរំពឹងថា នឹងមានការថយចុះនៅថ្ងៃស្អែក ពេលដែលវាធ្វើដំណើរដល់ តំបន់ឆ្នេរភាគខាងលិចនៃឧបទ្វីបកូរ៉េ។
ប្រភព៖ CGTN, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ