[វីដេអូ] Ep. 135 ប្រធានបទ៖ ការវះកាត់ដាក់ថ្មបេះដូង

ថ្មបេះដូង ជាឧបករណ៍តូចមួយដែលមានទំហំប្រហែងបីធ្នាប់ដៃ ទម្ងន់របស់វាពី ២០-៥០ ក្រាម។ តួនាទីរបស់ថ្មបេះដូងវាជួយភ្ញោចបេះដូង នៅពេលអ្នកជំងឺម្នាក់គាត់មានវិបត្តិចង្វាក់បេះដូង បេះដូងដើរយឺត និងជួយផ្តាច់ចរន្តក្នុងករណីអ្នកជំងឺគាត់មានចង្វាក់បេះដូងដើរលឿនខុសប្រក្រតី ដែលអាចបង្កហានិភ័យអាចឲ្យអ្នកជំងឺគាំងបេះដូងស្លាប់បាន។

 
[វីដេអូ] Ep. 135 ប្រធានបទ៖ ការវះកាត់ដាក់ថ្មបេះដូង

ជាទូទៅតាមការសិក្សា ថ្មបេះដូងមានអាយុកាលជាមធ្យមអាចចន្លោះពី ៧-១០ ឆ្នាំ ហើយក៏អាស្រ័យទៅលើការប្រើប្រាស់របស់អ្នកជំងឺផងដែរ។

រោគសញ្ញា

សម្រាប់អ្នកជំងឺម្នាក់ដែលអាចឈាមដល់ការដាក់ថ្មបេះដូងបាន រោគសញ្ញាភាគច្រើនសន្លប់ដោយមិនដឹងមូលហេតុ វិលមុខ ខ្យល់ គ ញ័រទ្រូង ថប់ៗ អស់កម្លាំង រោគសញ្ញាទាំងអស់នេះអាចស្តែងចេញថាអ្នកជំងឺម្នាក់គាត់មានជំងឺវិបត្តិបេះដូង។

អ្នកមានវិបត្តិបេះដូងដើរយឺត ឬអ្នកមានវិបត្តិបេះដូងដើរលឿនខុសប្រក្រតីក៏ដោយ មូលហេតុបានជាឈានទៅដល់ការដាក់ថ្មបេះដូង ជាទូទៅអ្នកជំងឺមានអាយុលើសពី៥០ឆ្នាំ កោសិកាបេះដូងរបស់គាត់ត្រូវខូច១ភាគរយក្នុងមួយឆ្នាំ។ ដូច្នេះហើយបើសិនអ្នកជំងឺស្ថិតក្នុងកម្រិតណាមួយ គឺត្រូវដាក់ថ្មបេះដូង ជៀសវាងការគាំងបេះដូងស្លាប់។ អ្នកដែលងាយប្រឈមការដាក់ថ្មបេះដូងភាគច្រើនមនុស្សចាស់ក៏ប៉ុន្តែក៏អាចមានករណីកើតទៅលើក្មេងផងដែរ។

ផលវិបាក

ចំពោះផលវិបាករបស់អ្នកជំងឺដែលដាក់ថ្មបេះដូង មិនសូវធ្ងន់ធ្ងរប៉ុន្មាននោះទេបើសិនជាការដាក់មានគ្រូពេជំនាញច្បាស់លាស់​ កន្លែងដែលវះកាត់បានធ្វើការសំលាប់មេរោគបានល្អ នោះមិនជាបញ្ហាអ្វីទេ។

ការធ្វើរោគវិនិច្ឆ័យ

ចំពោះការធ្វើរោគវិនិច្ឆ័យមិនពិបាកនោះទេសម្រាប់គ្រូពេទ្យបេះដូង អាចធ្វើការចាប់ចង្វាក់បេះដូង ការចាប់ចង្វាក់បេះដូង២៤ម៉ោង និងមួយចំនួនទៀតតាមអាការ:របស់អ្នកជំងឺ។

ការព្យាបាល

ធម្មតាការវះកាត់ដាក់ថ្មបេះដូងមានរយៈពេលជាទូទៅ ៣០-៦០នាទី មានការឈឺចាប់តិចតួចតែនៅពេលវះកាត់ដាក់ថ្មក្នុងរយ:ពេលខ្លី។ គួររម្លឹកថាអ្នកជំងឺដែលបានវះកាត់ដាក់ថ្មបេះដូងសូមព្យាយាមនៅអោយបានឆ្ងាយពីចរន្តអគ្គិសនី គួរប្រាប់ពីអាការ:របស់ខ្លួនទៅមនុស្សជុំរាល់ពេលធ្វើដំណឹងឬទីកន្លែងដែលមានការស្កេន ដើម្បីជៀសវាងរាល់បញ្ហាផ្សេងៗ ៕


សូមទស្សនាវីដេអូខាងក្រោម៖