ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងថ្មីកូវីដ១៩ ចំនួន ៩៣៣ករណី ខណ:ករណីស្លាប់ក៏កើនឡើងទៀត

បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលសូមជម្រាបថាមានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ៩៣៣ករណី ខណ:មានករណីជាសះស្បើយចំនួន ៧៤៣ករណី និងករណីស្លាប់ចំនួន ២៦នាក់ នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ២០០នាក់។
គិតត្រឹមព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ
-ករណីអ្នកឆ្លងសរុប= ៥៩,៩៧៨ នាក់
-ករណីអ្នកជាសះស្បើយសរុប= ៥១,៦៦០នាក់
- ករណីអ្នកស្លាប់សរុប= ៨៨១នាក់
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងសុខាភិបាល