ញញឹមបិតមាត់មិនជិតទេ! ពេជ្រ សូលីកា ពេលឃើញស្វាមីជោគជ័យ
ប្រិយមិត្តប្រាកដជាធ្លាប់ដឹងរឿងរ៉ាវរបស់ជីវវិតគូរស្នេហ៍របស់តារាស្រី ប្រចាំផលិតកម្មរស្មី ហង្ស មាស គឹអ្នកនាង ពេជ្រ សូលីកា ។
កាលស្រលាញ់គ្នាដំបូងរបស់គូរនេះគឺជួប ព្យុះជួបភ្លៀង យ៉ាងច្រើនមិនណយទេ ក៏ប៉ុន្តែពួកគេក៏បានហែលឆ្លងព្យុះភ្លៀងទាំងនោះ។
អ្នកនាងនិងស្វាមី ជោគជ័យនៅមុខជំនួញជាមួយគ្នា និងសាង គ្រួសាររហូតមានកូនប្រុសម្នាក់រស់នៅយ៉ាងមានសុភមង្គលខ្លាំងតែម្ដង។
សូមជម្រាបថាថ្មីៗនេះ ស្វាមីរបស់អ្នកនាង ពេជ្រ សូលីកា ទើបទទួលបានជោគជ័យ លើការបើកសម្ភោធ ក្រុមហ៊ុនថ្មីមួយបន្ថែមទៀត ដោយកម្មវិធីទាំងមូលក៏មានការចូលរួមពីអ្នកជំនួញ និងមិត្តជិតស្និទ្ធជាច្រើន។
ជាក់ស្ដែងផងដែរ តារាស្រីរូបនេះ ក៏បានមកចូលរួមធ្វើជាកម្លាំងចិត្ត បង្ហាញក្ដីមោទនភាពចំពោះសមិទ្ធផលថ្មីរបស់ស្វាមីនាង ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើនថែមទៀតផង៕
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia