មានដឹងទេថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ ក៏មានសាលាអន្តរជាតិដ៏ល្អមួយជាជម្រើសបន្ថែមសម្រាប់សិស្សានុសិស្ស?

អ្នកអាណាព្យាបាលភាគច្រើនបានស្គាល់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ដែលផ្តល់សេវាអប់រំគុណភាពស្តង់ដារជាតិ និងជាបុត្រសម្ព័ន្ធរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ។ លើសពីនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញក៏មានមជ្ឈមណ្ឌលថែទាំទារក កុមារតូច និងសាលាអន្តរជាតិ ហ្វររ៉េសហៀល ដែលអនុវត្តស្តង់ដារគុណភាពអប់រំអន្តរជាតិ និងជាជម្រើសមួយដ៏ល្អបន្ថែមទៀត សម្រាប់សិស្សានុសិស្ស។

 
មានដឹងទេថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ ក៏មានសាលាអន្តរជាតិដ៏ល្អមួយជាជម្រើសបន្ថែមសម្រាប់សិស្សានុសិស្ស?

សាលាអន្តរជាតិ ហ្វររ៉េសហៀល (Forest Hill International School and Montessori Dayare) បានចាប់ដំណើរការតាំងពីឆ្នាំ២០១៦មក ហើយផ្តល់នូវកម្មវិធីសិក្សាចំនួន៣ គឺ៖  (១) កម្មវិធីថែទាំទារក និងកុមារតូចបែប Montessori Daycare ចាប់ពីអាយុ ៣ខែ - ៣ឆ្នាំ

(២) កម្មវិធីអប់រំកម្រិតមត្តេយ្យសិក្សា ចាប់ពីអាយុ ៣ឆ្នាំ- ៦ឆ្នាំ និង(៣) កម្មវិធីអប់រំកម្រិតបឋមសិក្សាថ្នាក់ទី១ ដល់៦ ចាប់ពីអាយុ ៦ឆ្នាំ - ១២ឆ្នាំ។

 

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ បានមានប្រសាសន៍ថា “ ការបង្កើតមជ្ឈមណ្ឌលថែទាំទារក កុមារតូច និងសាលាអន្តរជាតិ ហ្វររ៉េសហៀល នេះឡើង ដើម្បីផ្តល់ជាជម្រើសដ៏ប្រសើរមួយបន្ថែមសម្រាប់មាតាបិតា អ្នកអាណាព្យាបាល ដែលមានបំណងទទួលយកសេវាអប់រំដែលមានសុវត្ថិភាព គុណភាពអប់រំខ្ពស់ និងអនុវត្តតាមប្រព័ន្ធស្តង់ដារអន្តរជាតិ  ក៏ដូចជាចូលរួមចំណែកលើកស្ទួយគុណភាពអប់រំនៅកម្ពុជា”។

 

ម្ចាស់បណ្តាញគ្រឹះស្ថានអប់រំខាងលើបានបន្ថែមទៀតថា “ដើម្បីធានាគុណភាព និងដំណើរការកម្មវិធីថែទាំទារក កុមារតូច គណៈគ្រប់គ្រងសាលាបានសហការ និងប្រឹក្សាយោបល់បច្ចេកទេសពីអ្នកជំនាញដៃគូអប់រំមកពីប្រទេសសិង្ហបុរី។ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២ ដែលនឹងចូលរៀននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ សាលាអន្តរជាតិហ្វររ៉េសហៀល នឹងចាប់ផ្តើមអនុវត្តកម្មវិធីសិក្សាបែបអន្តរជាតិ ២បន្ថែមទៀតមកពីចក្រភពអង់គ្លេស គឺកម្មវិធីអន្តរជាតិ IEYC (International Early Year Curriculum)​ សម្រាប់អប់រំសិស្សកម្រិតមត្តេយសិក្សា និងកម្មវិធីអន្តរជាតិ IPC (International Primary Curriculum)​ សម្រាប់អប់រំសិស្សកម្រិតបឋមសិក្សា”។

កម្មវិធីសិក្សាផ្តោតលើការសង្កេតមើលការលូតលាស់របស់កុមារ ដើម្បីដឹងពីចំណង់ចំណូលចិត្តរបស់ពួកគេ ហើយផ្ដល់ឱកាស និងសេរីភាពគ្រប់បែបយ៉ាងក្នុងការជ្រើសរើស ព្រមទាំងការត្រួតពិនិត្យសុខភាពជាប្រចាំថ្ងៃ។  ចំពោះគ្រូបង្រៀន គឺមានភាពសម្រិតសម្រាំងទៅលើសញ្ញាបត្រតាមជំនាញឯកទេសច្បាស់លាស់ និងបទពិសោធន៍បច្ចេកទេសក្នុងការបង្រៀនច្រើនឆ្នាំ ហើយមានការសហការគ្នា ជាមួយគ្រូជំនួយដែលមានការឆ្លងកាត់វគ្គបណ្ដុះបណ្ដាលត្រឹមត្រូវលើការបង្រៀន មើលថែទារក កុមារតូច ព្រមទាំងយល់ច្បាស់អំពីការអភិវឌ្ឍបញ្ញា ស្មារតី និងរាងកាយរបស់កុមារ។ មិនតែប៉ុណ្ណោះសាលាមានថ្នាក់រៀនទូលាយ ស្ងប់ស្ងាត់ មានពន្លឺធម្មជាតិគ្រប់គ្រាន់ បរិស្ថានស្អាតល្អ អនាម័យខ្ពស់ ឧបករណ៍មានច្រើនប្រភេទ ដើម្បីគាំទ្រដល់ការរៀន និងការលូតលាស់របស់កុមារ។ 

ដើម្បីជួយសម្រួលដល់ជីវភាពរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងកំឡុងស្ថានភាពលំបាកនេះ សាលានឹងមានការផ្តល់ជូនពិសេសរហូតដល់ ៣៥% លើតម្លៃសិក្សា និងមានការផ្តល់ជូនជាច្រើនទៀត ចំពោះតែសិស្ស ៥០នាក់ដំបូងប៉ុណ្ណោះ។

ដូច្នេះសម្រាប់មាតាបិតា ឬអ្នកអាណាព្យាបាល ដែលចង់ឱ្យបុត្រធីតា ទទួលបាននូវការអប់រំប្រកបដោយគុណភាពខ្ពស់ សូមប្រញាប់មកដាក់ពាក្យចូលរៀន និងកក់កន្លែងទុក។ សម្រាប់ព័ត័មានបន្ថែម សូមទាក់ទងមកកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត័មាន តាមរយៈទូរសព្ទលេខ 017 388 884 ឬ 095 666 555 ឬទៅកាន់អាសយដ្ឋានអគារលេខ៣៣ ផ្លូវ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕