សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ផលិតកម្មកសិកម្មឬផលិតផលក្នុងស្រុក គឺយើងត្រូវធានាតុល្យភាពទាំងពីរគិតទាំងអ្នកផលិតនិងគិតទាំងអ្នកប្រើប្រាស់
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នៅព្រឹកថ្ងៃ ទី២០ខែវិច្ឆិកាឆ្នាំ២០២៣នេះថា ផលិតកម្មកសិកម្ម ឬផលិតផលក្នុងស្រុក គឺយើងត្រូវធានាតុល្យភាពទាំងពីរគិតទាំងអ្នកផលិតនិងគិតទាំងអ្នកប្រើប្រាស់ ។

សម្តេចមានប្រសាសន៍ថា៖«ពេលនិយាយពីកសិកម្មយើងតែងតែគិតអំពីតុល្យភាពរវាងអ្នកប្រើប្រាស់ និងអ្នកផលិតបើអ្នកផលិតតម្លៃខ្ពស់ល្អហើយ ប៉ុន្តែពេលដែលលក់ចេញមកអ្នកប្រើប្រាស់ថ្លៃខ្ពស់វានាំឲ្យមានអតិផរណា» ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ការកាត់បន្ថយគម្លាតយ៉ាងណាផលទីមួយចូលទៅដល់កសិកររបស់យើងបានច្រើន ផលទីពីរ រក្សាលំនឹងតម្លៃនៅក្នុងទីផ្សារសម្រាប់ផលិតផល។ ប្រជាកសិករចង់បានតម្លៃស្រូវខ្ពស់ហើយអ្នកហូបចង់បានតម្លៃថោកសមរម្យ។ អញ្ចឹងតុល្យភាពរូបមន្តនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលគិតគូរថា ធ្វើយ៉ាងណាធានាធ្វើតុល្យភាពនៃអ្នកលក់ និងអ្នកទីប្រើប្រាស់។
យើងធ្វើឱ្យបានផលទាំងអស់ទៅកសិករអញ្ចឹងផលសំខាន់មិនមែនប្រមូលផ្ដុំទៅលើរដ្ឋាភិបាលទេ គោលដៅរបស់យើងគឺធ្វើយ៉ាងណាឲ្យផលលាភនេះចែកទៅដល់ដៃប្រជាពលរដ្ឋជាកសិករ អញ្ចឹងត្រូវមានការចូលរួមជាមួយនឹងវិស័យឯកជនផងដែរ ដែលជាចលករនៃការជំរុញនេះ។
អតិផរណានៃតម្លៃនេះគឺជាកិច្ចការដ៏សំខាន់ដែលយើងត្រូវតាមដាន ហើយសម្តេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវរាយការណ៍ជាប្រចាំអំពីការឡើងថ្លៃនៃទំនិ ញនៅលើកទីផ្សារ។ សម្តេចបន្តថាក្នុងឆ្នាំនេះទោះបីមានវិបត្តិបញ្ហាថាមពលនៅក្រៅប្រទេសវាឡើងថ្លៃ ប៉ុន្តែនៅកម្ពុជានៅមានក្នុងកម្រិតមួយដែលមិនទាន់មានហានិភ័យហើយ ដូច្នេះសូមបន្តតាមដាន។
សម្តេចមានប្រសាសន៍ថា៖ «កិច្ចការងារនេះវាសំខាន់ វាទាក់ទងវាទាក់ទងទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋយើង បើប្រាក់ខែឡើងហើយទំនិញឡើងថ្លៃគឺវានៅតែដដែលហ្នឹង។ ស៊ូឲ្យ ទំនិញមិនបាច់ឡើងហើយប្រាក់ខែមិនបាច់ឡើងវាល្អជាង ព្រោះទំនិញវាឡើងថ្លៃលឿនពេក»៕
ប្រភព៖ ក្រសួងព័ត៌មាន ដោយ៖ ស៊ីម កែវ