ខេត្តចំនួន៦ និងស្ថាប័នធំៗ ចំនួន២បន្ថែមទៀត ចុះ MOU ជាមួយក្រសួងបរិស្ថាន ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
ខេត្តចំនួន៦ទៀត រួមមានខេត្តកំពត , កែប , ព្រះសីហ នុ , កោះកុង , កំពង់ស្ពឺ និង តាកែវ សមាគម កាយឫទ្ធិ នារី កម្ពុជា និង សហភាពសហព័ន្ធយុវជន កម្ពុជា ( ស . ស . យ . ក ) បានចុះ អនុស្សារណៈ យោគយល់គ្នា (MOU) ជាមួយ ក្រសួងបរិស្ថាន និង បើក យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ប្លា ស្ទិក ក្រោមប្រធានបទ « ថ្ងៃនេះ ខ្ញុំ មិន បរើថង់ ប្លាស្ទិកទេ»។
ថ្លែងក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន ជាមួយរដ្ឋបាលខេត្តចំនួន៦ និងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធ យុវជនកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា យុទ្ធនាការនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពី ឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ ទុកការកែទម្រង់ការគ្រប់គ្រងធនធាន ធម្មជាតិ និងបរិស្ថាន ជា ការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវ ក្រប ខណ្ឌ ការងារ របស់ក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិតបន្ថែមថា ការងាក្របខណ្ឌការងាររបស់ក្រសួងបរិស្ថាន ចំនួន៥ រួមមាន៖ ការ កាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់ គ្រង តំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការ ប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញ វត្ថុ ប្រកប ដោយ ចីរភាព, និងការ លើកកម្ពស់ការទូតបៃតង។
ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌ ការងារទាំង ៥ នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែលត្រូវជំរុញ ក្នុង រយៈពេល ១០០ ថ្ងៃដំបូងរួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះ និង ដាំកូនឈើសំដៅបង្កើនគម្របព្រៃឱ្យដល់ ៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និង លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានសំដៅធានាបាននូវសហគមន៍ចីរភាពនិង អព្យាក្រឹត្យកាបូន។
សូមបញ្ជាក់ថា ក្នុងរយៈពេល៨០ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជិត ៣លានអង្គ/នាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូជាង១១ម៉ឺននាក់ សិស្សានុសិស្សសរុបចំនួនជាង២៨ម៉ឺននាក់ នៃសាលារៀនជាង៦ពាន់សាលា និងកម្មករនិយោជក ព្រះសង្ឈ និងប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមនានា
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្ត ចំនួន ១៣ រួម មាន ៖ ខេត្តកំពង់ឆ្នាំង , កណ្តាល , ពោធិ៍សាត់ , ក្រចេះ , ស្ទឹង ត្រែង , រតនគិរី , មណ្ឌលគិរី , កំពត , កែប , ព្រះ សីហ នុ , កោះកុង , កំពង់ស្ពឺ និង តាកែវ និង ស្ថាប័ន ធំ ៗ ចំនួន ៥ រួមមាន កាកបាទក្រហមកម្ពុជា កម្មវិធី អភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP), អង្គការ ស្បៀងអាហារ ពិភពលោក (UNFAO), សមាគម កាយឫទ្ធិ នារី កម្ពុជា និង សហភាព សហព័ន្ធ យុវជន កម្ពុជា ( ស . ស . យ . ក ) បានចុះ អនុស្សា រណៈ យោគយល់ គ្នា ជាមួយ ក្រសួងបរិស្ថានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៕