ប្រធានាធិបតីប្រេស៊ីលឆ្លងវីរុសកូវីដ១៩ម្តងទៀតហើយ
ទីក្រុងសៅប៉ូឡូ៖ ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុស កូវីដ១៩ សារជាថ្មីម្តងទៀត។ ដោយមានការសង្ស័យថា គាត់មិនទាន់ជាសះស្បើយពីការឆ្លង ដែលបានប្រកាសកាលពីសប្តាហ៍មុននោះទេ។

ដំបូងឡើយកាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ លោក Bolsonaro បានប្រកាសឲ្យដឹងពីរោគវិនិច្ឆ័យរបស់ គាត់ដោយនិយាយថា វាត្រឹមតែជាជម្ងឺផ្តាសាយធម្មតា ទោះបីជាប្រេស៊ីលជាប្រទេសដែលឆ្លងវីរុសជាង គេបន្ទាប់ពីអាមេរិកក៏ដោយ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសប្រេស៊ីលមានចំនួនអ្នកឆ្លងសរុប ជិត២លានករណី ហើយចំនួន អ្នកស្លាប់កើនឡើងដល់ជាង ៧ម៉ឺននាក់៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ