វេសឡាញអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលិកចាប់ខែតុលា ឆ្នាំ២០២២នេះ

ដោយមានសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពី “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ” ដល់ថ្នាក់ដឹកនាំប្រមាណ១២០នាក់ ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍ទទួលបានផ្សេងៗតាមរយៈបេឡាជាតិសន្តិសុខសង្គម។ របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះនឹងចាប់អនុវត្តចាប់ខែតុលា ឆ្នាំ២០២២នេះ។

 
វេសឡាញអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលិកចាប់ខែតុលា ឆ្នាំ២០២២នេះ

កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០២២នេះ បានបង្ហញពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដែលបង្កើតឡើងដើម្បី៖ ១. ធានាឲ្យមានសមធម៌និងសាមគ្គីសង្គម ២.ធានាសន្តិសុខនិងសេ្ថរភាពប្រាក់ចំណូលនៅពេលសមាជិក ប.ស.ស. ចូលនិវត្តន៍ ៣.ទទួលបានបានសេវាធានារ៉ាប់រងសុខភាពនៅពេលសមាជិក ប.ស.ស. ចូលនិវត្តន៍ ៤.អ្នកនៅក្នុងបន្ទុកអាចទទួលប្រាក់ឧបត្ថម្ភប្រចាំខែនៅពេលអ្នកចូលនិវត្តន៍ទទួលមរណភាព ៥.អ្នកក្នុងបន្ទុកឬអ្នកចាត់ចែងបូជាសពអាចទទួលបានប្រាក់សម្រាប់បូជាសពនៅពេលអ្នកចូលនិវត្តន៍មរណភាព ៦.រួមចំណែកការពារសិទ្ធិសេរីភាពចំពោះមនុស្សវ័យចាស់។

សូមបញ្ញាក់ថា​ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យុខេសិនគ្រុប នឹងចាប់អនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនចាប់ខែតុលា ឆ្នាំ២០២២នេះទៅ ព្រមទាំងបន្តផ្សព្វផ្សាយជូនបុគ្គលិកសិក្សាពីអត្ថប្រយោជន៍ខាងនេះ រួមនឹងការផ្តល់ជូនដទៃទៀតជាបន្តបន្ទាប់។

ក្រៅពីផ្តល់ជូនរបបសន្តិសុខសង្គមដល់បុគ្គលិក បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យុខេសិនគ្រុប ក៏បានផ្តល់ប្រាក់អតីតភាពការងារ ការបណ្តុះបណ្តាលជំនាញបន្ថែមដោយឥតគិតថ្លៃ ផ្តល់អាហាររូបករណ៍បន្តការសិក្សានៅកម្រិតឧត្តមសិក្សាឬក្រោយឧត្តមសិក្សា និងផ្តល់អាហាររូបករណ៍ដល់បុត្រធីតាៗរបស់បុគ្គលិកសម្រាប់ការសិក្សាបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ ។

គួរជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន តែងតែសហការ គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបទប្បញ្ញតិ និងគោលការណ៍ផ្សេងៗ ក្រសួង ដើម្បីធានាបាននូវអត្ថប្រយោជន៍បុគ្គលិក គណនេយ្យភាព ស្ថេរភាពសង្គម និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕