អាមេរិកព្រមានចិនអំពីការពង្រីកអំណាចរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍
វ៉ាស៊ីនតោន៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា រយ:ពេលមួយសប្តាហ៍កន្លងមកហើយដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចូលកាន់តំណែងហើយលោកបានធ្វើការព្រមានយ៉ាងច្បាស់ទៅដល់ទីក្រុងប៉េកាំងដែលប្រឆាំងនឹងការពង្រីកអំណាចរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដោយចេតនា។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Joe Biden និងមន្ត្រីសន្តិសុខជាន់ខ្ពស់ជាច្រើនរូបទៀត បានគូសបញ្ជាក់អំពីការគាំទ្រចំពោះសម្ព័ន្ធមិត្តជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ដែលជាសញ្ញាបង្ហាញពីការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើទីក្រុងប៉េកាំងចំពោះការទាមទារទឹកដីដែលមានជម្លោះជាមួយចិននៅក្នុងតំបន់ទាំងនោះ។
កាលពីថ្ងៃពុធម្សិលមិញលោក Joe Biden បានប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ថារដ្ឋបាលរបស់លោកប្តេជ្ញាការពារប្រទេសជប៉ុន រួមទាំងប្រជុំកោះ Senkaku ដែលត្រូវបានទាមទារដោយជប៉ុននិងចិនមានឈ្មោះថាជាកោះ Diaoyu ។
ជាមួយគ្នានេះរយៈពេល ៣ ថ្ងៃកន្លងទៅអ្នកនាំពាក្យក្រសួងការបរទេស Ned Price របស់លោក Biden បានព្រមានចិនអំពីការប្រឈមមុខដាក់កោះតៃវ៉ាន់ បន្ទាប់ពីប្រទេសនេះបានបញ្ជូនយុទ្ធជនយោធានិងយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងតាមរយៈតំបន់ការពារដែនអាកាសកោះមួយនេះ។
គួរបញ្ជាក់ថា លោក Price មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍បន្តទៀតថា "អាមេរិកនឹងឈរជាមិត្ត និងសម្ព័ន្ធមិត្តដើម្បីលើកកម្ពស់សុវត្ថិភាព និងវិបុលភាពរួមគ្នារបស់យើងនៅក្នុងតំបន់ឥណ្ឌូ- ប៉ាស៊ីហ្វិកហើយនៅក្នុងនោះដែរ រួមបញ្ចូលទាំងចំណងមិត្តភាពរបស់យើងជាមួយតៃវ៉ាន់ប្រជាធិបតេយ្យផងដែរ"៕
ប្រភព: CNA ដោយ: ជា បញ្ញា