BLACKPINK នឹងក្លាយជាសមាជិក គ្រួសារថ្មីរបស់ Weverse ក្នុងពេលឆាប់ៗនេះ
យោងតាមសារព័ត៌មាន koreaboo ដែលបានចុះផ្សាយនៅថ្ងៃនេះ ថាក្រុមតារាចម្រៀង BLACKPINK នឹងចូលជា សមាជិកថ្មីទៀតរបស់ Weverse នៅ ថ្ងៃទី០២ ខែ សីហាខាងមុខនេះ។
បើយោងតាម ការបញ្ជាក់របស់ ផលិតកម្ម YG បាន ឲ្យដឹង ថា BLACKPINK និងអ្នកគាំទ្រទាំងអស់ នៅជុំវិញ ពិភពលោកអាច ប្រាស្រ័យ ទាក់ទង គ្នា បាន កាន់តែស្និទ្ធតាមរយៈបណ្ដាញ សង្គមដ៏ ល្បី ឈ្មោះមួយ នេះនៅ ថ្ងៃទី០២ ខែ សីហា។ ដូចនេះ អាច និយាយ បាន ថាក្រុម BLACKPINK នឹង ក្លាយជា ក្រុម ចម្រៀង ទី ៣ របស់ YG ដែល បង្ហាញ មុខ លើ Weversere បន្ទាប់ពីក្រុម iKON និង TREASURE ។
គួររម្លឹកថាផលិតកម្ម YG ក៏ធ្លាប់ បាន ប្រកាសថាខ្លួន បាន ចាប់ដៃគូ សហការ ជាមួ យ នឹងផលិតកម្ម Big Hit(ដែលត្រូវបានស្គាល់ថាជា HYBE) និងក្រុមហ៊ុន Weverse ។
សូមជម្រាបថា ក្រុមហ៊ុន YG គ្រោង ពង្រីកឥទ្ធិពល របស់ខ្លួន កាន់តែ ធំ ដើម្បី ផ្ដល់ជា ភាព ងាយ ស្រួល សម្រាប់អ្នកគាំទ្រ ដើម្បីភ្ជាប់ ទំនាក់ទំនង ជាមួយ នឹង BLACKPINK បន្ថែមពីនេះក៏ជិតដល់ខួប ៥ឆ្នាំរបស់ BLACKPINK ផងដែរ៕
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia
ប្រភព៖ Koreaboo