អបអរសាទរ! ការចុះអនុស្សារណៈយោគយល់គ្នារវាងទូរទស្សន៍សុខភាព CNGTV Cambodia និង មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ទូរទស្សន៍សុខភាព CNGTV Cambodia និង មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU)។

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ទូរទស្សន៍សុខភាព CNGTV Cambodia និង មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ដែលកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន តាមរយៈការចែករំលែកចំណេះដឹងផ្សេងៗទាក់ទងនឹងបញ្ហាសុខភាព និងដើម្បីបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយតាមរយៈបច្ចេកវិទ្យាឌីជីថលថ្មីៗ។