មិនធម្មតា!កូនភ្លោះរបស់អតីតតារាសម្ដែង ជុំ សុីថា អាយុមិនទាន់មួយខួបផងទទួលបាន….

ថ្មីនេះៗកូនភ្លោះទាំងបីរបស់អតីតតារាសម្ដែងលោក ជុំ សុីថា បានទទួលសញ្ចាតិអាមេរិកភ្លាមទាំងដែលអាយុមិនទាន់បានមួយខួបផង ។

 
មិនធម្មតា!កូនភ្លោះរបស់អតីតតារាសម្ដែង ជុំ សុីថា អាយុមិនទាន់មួយខួបផងទទួលបាន….
មិនធម្មតា!កូនភ្លោះរបស់អតីតតារាសម្ដែង ជុំ សុីថា អាយុមិនទាន់មួយខួបផងទទួលបាន….
មិនធម្មតា!កូនភ្លោះរបស់អតីតតារាសម្ដែង ជុំ សុីថា អាយុមិនទាន់មួយខួបផងទទួលបាន….

ដំណឹង នេះ លោកបានប្រកាសនៅ រសៀល ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២១ បន្ទាប់ពីលោក និង ភរិយា បីកូន ទាំងបីចូលទៅសម្ភាសន៍យកសញ្ជាតិ បរទេស។ 
គួររម្លឹកថា លោក បានរៀបការជាមួយ ភរិយា ជាអាណិកជន ខ្មែរ រស់នៅសហរដ្ឋអាមេរិកហើយលោកក៏បាន បង្ហោះ រូបថតជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសារថា៖"ថ្ងៃនេះយកកូនភ្លោះទាំងបីមកសម្ភាសន៍យកសញ្ជាតិ អាមេរិក។លោកថាទទួលបានជោគជ័យហើយក៏ឆ្លៀតថតរូបប៉ុន្មានសន្លឹក"។

បន្ទាប់ពីការប្រកាសដំណឹងសម្ភាសន៍យកបានសញ្ជាតិអាមេរិក  សម្រាប់កូនភ្លោះទាំងបី  មានសំណួរជាច្រើនពីអ្នកគាំទ្រ ដោយអ្នកខ្លះចង់ដឹងថាតើលោក និងគ្រួសារ នឹងចេញទៅរស់នៅអាមេរិកឬទេ?  ប៉ុន្ដែលោកបានឆ្លើយតបដោយខ្លីថាមិនទាន់ដឹងនៅឡើយទេ។  
សូមជម្រាបថា លោក ជុំ ស៊ីថា និងភរិយា ទទួលបានចំណងដៃកូនភ្លោះបីនាក់កាលពីចុងឆ្នាំ ២០២០។ ជាក់ស្តែងលោកនិងភរិយាមានកូនស្រីនិងប្រុសច្បងចំនួន ២ រួចទៅហើយ ហើយលោក សម្រេចឈប់យកកូនត្រឹម ប្រាំ នាក់ នេះហើយព្រោះលោកអាណិតភរិយាពេលឆ្លងទន្លេម្ដងៗហើយម្យ៉ាងភរិយារបស់លោកមាឌតូចទៀតធ្វើឲ្យនាងលំបាកសម្រាល៕

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia