ឯកឧត្តម ស៊ុន ចាន់ថុល ឱ្យដឹងថាក្រុមហ៊ុនចិនបានសម្រេចមក បោះទុនវិនិយោគទុន ប្រមាណ ៥០០លានដុល្លារ ក្រោយឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា មានក្រុមហ៊ុនធំៗរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ជាមួយទុនប្រមាណ ៥០០លានដុល្លារ បន្ទាប់ពីឯកឧត្តម បានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងបានពន្យល់ពីលក្ខខណ្ឌ​​ និងទិដ្ឋភាព អំណោយផលមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។

 
ឯកឧត្តម ស៊ុន ចាន់ថុល ឱ្យដឹងថាក្រុមហ៊ុនចិនបានសម្រេចមក បោះទុនវិនិយោគទុន ប្រមាណ ៥០០លានដុល្លារ ក្រោយឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល ឱ្យដឹងថាក្រុមហ៊ុនចិនបានសម្រេចមក បោះទុនវិនិយោគទុន ប្រមាណ ៥០០លានដុល្លារ ក្រោយឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល ឱ្យដឹងថាក្រុមហ៊ុនចិនបានសម្រេចមក បោះទុនវិនិយោគទុន ប្រមាណ ៥០០លានដុល្លារ ក្រោយឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល ឱ្យដឹងថាក្រុមហ៊ុនចិនបានសម្រេចមក បោះទុនវិនិយោគទុន ប្រមាណ ៥០០លានដុល្លារ ក្រោយឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១​​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា កន្លងទៅ ឯកឧត្តម បានជួបជាមួយប្រធានក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន ដោយបានពន្យល់ពីគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនយោ បាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់​​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការវិនិយោគនៅកម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស។

« មានក្រុមហ៊ុន ដែលគាត់កំពុងពិចារណាជ្រើសរើស កម្ពុជា ឬប្រទេសថៃ ឬប្រទេសម៉ាឡេស៊ី ដើម្បីដាក់ទុន៥០០លានដុល្លារ។ យើងខ្ញុំបានទៅដល់ ហើយជួបប្រធានក្រុមហ៊ុនពន្យល់ពីសក្តានុពលនៃការដាក់ទុនវិនិយោគនៅកម្ពុជា ហេតុដូចម្តេច ដែលគាត់ត្រូវឬគួរតែមកវិនិយោគនៅកម្ពុជា? ក្រោយពីពន្យល់គាត់ក្បោះក្បាយហើយ ពេលនោះគាត់បានមើលមុខខ្ញុំ ហើយគាត់ថាខ្ញុំសម្រេចចិត្តនឹងដាក់ទុននៅកម្ពុជា ខ្ញុំអត់ទៅប្រទេសផ្សេងទេ ដាក់ទុននៅកម្ពុជា៥០០លានដុល្លារអាមេរិក ដោយដំណាក់កាលទី១ ៣០០លានដុល្លារអាមេរិក ដំណាក់កាលទី២ ២០០លានដុល្លារអាមេរិក នេះច្បាស់ណាស់។ ឥឡូវគាត់កំពុងពិចារណា ដាក់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងយើង អ៊ីចឹងចង់ដាក់នៅទីណាក៏បានដែរ ឆ្មារខ្មៅក៏បាន ឆ្មារសក៏បាន ឱ្យតែចាប់កណ្តុរជូនជាតិបាន បង្កើតការងារជូនជាតិយើង ខ្ញុំទទួលទាំងអស់ »។

សូមបញ្ជាក់ថា កាលពីខែតុលាកន្លងទៅនេះ បន្ទាប់ពីបញ្ចប់ការងារអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន ក្រៅពីបញ្ចប់ហើយនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដំណើរទស្សនកិច្ចនៅតាមក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់ចិន ដើម្បីស្វះស្វែងរកការវិនិយោគពីក្រុមហ៊ុនទាំងនោះមកកាន់កម្ពុជា៕ 

ប្រភព៖​ ក្រសួងព័ត៌មាន