[Covid-19] កម្ពុជា! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានករណីជាសះស្បើយចំនួន ០២នាក់

ក្រសួងសុខាភិបាល បានប្រកាសថាមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីទេ ខណ:មានករណីជាសះស្បើយចំនួន ០២ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ៣០៩នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុប ៣៥៩នាក់។

 
[Covid-19] កម្ពុជា! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានករណីជាសះស្បើយចំនួន ០២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ថា កម្ពុជាមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មី​ទេ ខណ:មានករណីអ្នកជាសះស្បើយចំនួន ០២ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ៣០៩នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុប ៣៥៩នាក់។

អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៣៤នាក់ ខណ:អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ០៩នាក់ និងអ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិនចំនួន ០៧នាក់។

គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣៥៩ករណី ក្នុងនោះមានអ្នកជំងឺ ៣០៩នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល