សូមប្រុងប្រយ័ត្ន! នៅតំបន់មួយចំនួននឹងទទួលរងភ្លៀងធ្លាក់កម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្រ្តាក់

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

 
សូមប្រុងប្រយ័ត្ន! នៅតំបន់មួយចំនួននឹងទទួលរងភ្លៀងធ្លាក់កម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្រ្តាក់

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧​ ខែតុលា​ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ រួមមាន៖

១)បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល​ ( ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ )

២)បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន (មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម )

៣)តំបន់មាត់សមុទ្រ(ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ)

អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតុធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម