ប្រទេសជប៉ុនរៀបចំបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
តូក្យូ៖ ជប៉ុនកំពុងរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ខណៈលោក ស៊ូហ្គា យ៉ូឈី ហ៊ីដេ (Suga Yoshihide) មានភាគរយខ្ពស់ក្នុងការទទួលជ័យជំនះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា (Suga Yoshihide) ដែលមានអាយុ៧១ឆ្នាំ ជាជំនួយការ របស់នាយករដ្ឋមន្ត្រីជប៉ុនលោក ឈីនហ្ស៊ូ អាបេ ដែលកំពុងលាលែងពីដំណែងដោយសារជម្ងឺប្រចាំកាយ។ លោក ស៊ូហ្គា ត្រូវបានគេរំពឹងថា នឹងទទួលបានសម្លេងភាគច្រើនពីសមាជិកសភាគណបក្ស ប្រជាធិបតេយ្យសេរី (LDP) ចំនួន ៣៩៤ រូប។
សូមជម្រាបថា អ្នកដែលឈ្នះការបោះគណបក្សសេរីប្រជាធិបតេយ្យជប៉ុន នឹងអាចក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ជំនួសលោក ឈីនហ្ស៊ូ អាបេ ផងដែរ៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ