[មានវីដេអូខាក្រោម] ចិនកំពុងតែពិចារណាដាក់ឈ្មោះអ្នកគាំទ្រឯករាជ្យតៃវ៉ាន់ចូលក្នុងបញ្ជីស្បែកខ្មៅ
BEIJING: រដ្ឋាភិបាលចិនកំពុងតែពិចារណាទៅលើការដាក់ឈ្មោះអ្នកគ្រាំទ្រឯករាជ្យតៃវ៉ាន់ចូលទៅក្នុងបញ្ជីស្បែកខ្មៅ ដែលឃើញថារដ្ឋាភិបាលទីក្រុងប៉េកាំងព្យាយាមចាត់វិធានការតាមច្បាប់ប្រឆាំងនឹងប្រធានាធិបតីដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ គឺលោកស្រី Tsai Ing-wen ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
តៃវ៉ាន់បានថ្កោលទោសចំពោះផែនការនេះ បន្ទាប់ពីអ្នកការសែតគ្រំាទ្រទីក្រុង Beijing ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ឈ្មោះថា Ta Kung Pao បានរាយការណ៍ជាលើកដំបូងនៅក្នុងខែនេះថា កាសែតចិន Global Times អាចនឹងរាប់បញ្ចូលឈ្មោះមន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់ចូលទៅក្នុងបញ្ជីស្បែកខ្មៅផងដែរ។
សូមជម្រាបថា ប្រទេសចិនព្យាយាមទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ខណ:ដែលរដ្ឋាភិបាលកោះតៃវ៉ាន់និយាយថាកោះនេះគឺជាប្រទេសឯករាជ្យរួចទៅហើយដែលមានឈ្មោះថា សាធារណរដ្ឋចិនដែលជាឈ្មោះផ្លូវការរបស់ខ្លួន បើទោះបីជាចិនបដិសេធជំហរនេះក៏ដោយ៕
សូមទស្សនាវីដេអូខាងក្រោម :
ប្រភព: CNA ដោយ: ជា បញ្ញា