ថ្ងៃនេះក្រសួងសុខាភិបាល! រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៤នាក់ ខណ:អ្នកជាសះស្បើយចំនួន ១១នាក់

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៤នាក់ ខណ:មានករណីជាសះស្បើយចំនួន ១១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ១១២៤នាក់។

 
ថ្ងៃនេះក្រសួងសុខាភិបាល! រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៤នាក់ ខណ:អ្នកជាសះស្បើយចំនួន ១១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន ៦៤នាក់ និងមានអ្នកជាសះស្បើយចំនួន ១១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៥៤៩នាក់បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ១១២៤នាក់។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅ

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ៤៨នាក់

+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤៩នាក់

+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៥៧នាក់

+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ១១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មានចំនួន ១២០នាក់

+មន្ទីរពេទ្យបង្អែកជ័យជំន: ខេត្តកណ្តាល មានចំនួន ៥៣នាក់

+សណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ មានចំនួន ១៧៩នាក់

+មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានចំនួន ០២នាក់

+មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ មានចំនួន ០២នាក់

+មន្ទីរពេទ្យ ខេត្តព្រៃវែង មានចំនួន ១៦នាក់

+មន្ទីរពេទ្យ ខេត្តកំពង់ចាម មានចំនួន ០១នាក់

+សណ្ឋាគារសុខាភ្នំពេញ មានចំនួន ១៧នាក់

+វិទ្យាល័យបុរី១០០ខ្នង មានចំនួន ០៤នាក់

+មន្ទីរពេទ្យខេត្តសៀមរាប មានចំនួន ០១នាក់

+កំពុងតែរៀបចំបញ្ជូនទៅកន្លែងសម្រាក មានចំនួន ០៨នាក់

គួរបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ៦៤នាក់គឺជាអ្នកដែលជាប់ពាក់ព័ន្ធទៅព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។

ជាមួយគ្នានេះអ្នកដែលកំពុងសំរាលព្យាបាលសរុបមានចំនួន ៥៧៤នាក់។

គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១១២៤ករណី ក្នុងនោះមានអ្នកជំងឺ ៥៤៩នាក់បានជាសះស្បើយ​៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

ប្រភព: ក្រសួងសុខាភិបាល