ប្រធានាធិបតីលោក ដូណាល់ ត្រាំ លើកឡើងថា វិបត្តិដោយសារវីរុសកូវីដ១៩អាចនឹងអូសបន្លាយដល់ខែសីហា
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃចន្ទ ទី១៦ មីនា ២០២០ថា សហរដ្ឋអាមេរិកអាចនឹងគ្រប់គ្រងវីរុសកូវីដ១៩បានទាំងស្រុងដោយលឿនបំផុតត្រឹមខែកក្កដា ឬខែសីហា។
ទីក្រុងវ៉ាស៊ីងតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃចន្ទ ទី១៦ មីនា ២០២០ថា សហរដ្ឋអាមេរិកអាចនឹងគ្រប់គ្រងវីរុសកូវីដ១៩បានទាំងស្រុងដោយលឿនបំផុតត្រឹមខែកក្កដា ឬខែសីហា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
លោក Trump បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងបន្ទប់សន្និសីទខ្លីនៅសេតវិមានថា រដ្ឋបាលរបស់លោកអាចពិនិត្យមើលការបិទ “តំបន់ជាក់លាក់” មួយចំនួន ឬតំបន់ដែលជា “ចំណុចក្តៅ” នៅក្នុងប្រទេស។ ប៉ុន្តែលោកបាននិយាយថា លោកមិនបានពិចារណាអំពីការបិទប្រទេសទាំងមូលនោះទេ។
សន្និសីទខ្លីចុងក្រោយនេះបានធ្វើឡើងនៅពេលដែលចំនួននៃការឆ្លង និងការស្លាប់ដោយសារវីរុសកូវីដ១៩ បន្តកើនឡើងនៅសហរដ្ឋអាមេរិក ដែលជំរុញឱ្យមានសកម្មភាពយ៉ាងខ្លាំងនៅគ្រប់កម្រិតនៃរដ្ឋាភិបាល ដើម្បីព្យាយាមកាត់បន្ថយការរាលដាល៕
ប្រភព៖ CNBC ប្រែសម្រួល៖ ចាប មិថុនា