ដូណាល់ត្រាំចំណាយលុយជាង៥០លានដុល្លារទៅលើយុទ្ធនាការបោះឆ្នោតឡើងវិញ
វ៉ាស៊ីនតោន៖ ក្នុងយុទ្ធនាការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកាលពីខែមិថុនាបានចំណាយប្រាក់ជាង៥០លានដុលា្លរ ស្មើនឹងពីរដងនៃចំនួនទឹកប្រាក់ដែលចំណាយក្នុងខែឧសភា។
https://www.youtube.com/watch?v=XJeDW24gv4A
យុទ្ធនាការរបស់ដូណាល់ត្រាំ ផ្តោតសំខាន់លើការផ្សាយតាមកញ្ចក់ទូរទស្សន៍ ឌីជីថល និងពាណិជ្ជកម្មផ្សេងៗ ខណៈការស្ទង់មតិសាធារណៈបានបង្ហាញថាលោក ចូ បៃដិន ដែលបានចំណាយប្រាក់ប្រមាណ ៣៧លានដុល្លារកំពុងនាំមុខគួរឲ្យកត់សម្គាល់ ដោយអ្នកបោះឆ្នោតបង្ហាញការមិនពេញចិត្តចំពោះវិធានការរបស់ដូណាល់ត្រាំលើការគ្រប់គ្រងការរីករាលនៃវីរុសកូវីដ១៩ និងការតវ៉ាប្រឆាំងអំពើរើសអើងពូជសាសន៍។
សូមជម្រាបផងដែរថា ទោះបីជាខ្ទង់ចំណាយរបស់លោក ដូណាល់ ត្រាំ មានចំនួនច្រើនជាងគូប្រជែងក៏ដោយ ក៏ប៉ុន្តែបើតាមលទ្ធផលស្ទង់មតិជាសាធារណៈដែលបានធ្វើឡើងកាលពីថ្ងៃទី១៤-១៥ ខែកក្កដា កន្លងទៅបានបង្ហាញថា លោក ចូ បៃដិន ទទួលបានការគាំទ្រច្រើនជាងលោកដូណាល់ត្រាំសម្រាប់ តំណែងប្រធានាធិបតីអាមេរិកនៅអាណត្តិថ្មីខាងមុខនេះ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ