ក្មេងប្រុសម្នាក់ប្រទះឃើញហ្វូស៊ីលឆ្អឹងសត្វដាយណូស័រលើភ្នំមួយនៅប្រទេសកាណាដា
កាណាដា៖ ណាថាន់ ហូរូស្គីន (Nathan Hrushkin) គឺជាក្មេងប្រុសជនជាតិកាណាដាម្នាក់ អាយុ១២ ឆ្នាំ ដែលបានប្រទះឃើញហ្វូស៊ីលឆ្អឹងសត្វដាយណូស័រខណៈពេលគេកំពុងធ្វើដំណើរកំសាន្តឡើងភ្នំជាមួយឪពុករបស់គេនៅក្នុងខេត្តអាល់ប៊ឺតា (Alberta province) នៃប្រទេសកាណាដា។
 
                        

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅសប្តាហ៍នេះបានឲ្យដឹងទៀតថា ដំបូងឡើយ
ក្មេងប្រុសវ័យ១២ឆ្នាំ ណាថាន់ ហូរូស្គីន និងឪពុករបស់គេមិនទាន់ប្រាកដថា វាជាឆ្អឹងអ្វីឲ្យប្រាកដនៅឡើយទេ គេដឹងត្រឹមថា គេបានរកឃើញអ្វីមួយដែលសំខាន់ ហើយពួកគេទាំង២ក៏បានផ្ញើរូបភាពនៃហ្វូស៊ីលនេះទៅសារមន្ទីរវិទ្យាសាស្ត្រស្រាវជ្រាវអំពីឆ្អឹងសត្វមួយរបស់ប្រទេសកាណាដា ដែលឈ្មោះថា សារមន្ទីររូយ៉ាល់ ធីរល (Royal Tyrrell Museum)។ 
បន្ទាប់មកខាងសារមន្ទីរក៏បានបញ្ជាក់ពីការសង្ស័យរបស់ពួកគេថា ណាថាន់ ហូរូស្គីន ពិតជាបានប្រទះឃើញឆ្អឹងសត្វដាយណូស័រពិតមែន ហើយហ្វូស៊ីលដែលក្មេងប្រុសនោះរកឃើញ គឺជាឆ្អឹងដៃរបស់សត្វដាយណូស័រមួយប្រភេទ ដែលមានអាយុកាលប្រមាណ៦៩លានឆ្នាំមុន៕


សូមទស្សនាវីដេអូ៖
ប្រភព៖ BBC, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ




 
                                
                            







 
         
         
        ![[COVID-19] កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Jul/image_380x226_5f0bd0c68ac39.jpg) 
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								


