រាជរដ្ឋាភិបាលអាណត្តិថ្មី បានសម្រេចទម្លាក់ថវិកាជាង ១៧០ លានដុល្លារទៅកាន់ មណ្ឌលសុខភាពនៅទូទាំងប្រទេសកម្ពុជា

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទម្លាក់ថវិកាជាង ១៧០ លានដុល្លារមកមណ្ឌលសុខភាពនៅទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

រាជរដ្ឋាភិបាលអាណត្តិថ្មី បានសម្រេចទម្លាក់ថវិកាជាង ១៧០ លានដុល្លារទៅកាន់ មណ្ឌលសុខភាពនៅទូទាំងប្រទេសកម្ពុជា

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យបង្អែក ខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រឹងមណ្ឌលសុខភាពនៅគ្រប់ទីកន្លែង តាមរយៈការបង្កើនថវិកា, ធ្វើទំនើបកម្មនៅតាមមណ្ឌលសុខភាព, បង្កើនបុគ្គលទទួលព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ដោយមានគ្រូពេទ្យប្រចាំការ ទទួលអ្នកជំងឺ ២៤ ម៉ោងលើ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍។ មណ្ឌលសុខភាពនេះក៏ នឹងបំពាក់ឱ្យមានរថយន្តពេទ្យ ដើម្បីដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យកម្រិតលើមន្ទីរពេទ្យបង្អែកផងដែរ។

សម្ដេចធិបតីបានបញ្ជាក់ថា ការពង្រឹងមន្ទីរពេទ្យថ្នាក់តំបន់នេះ ដើម្បីធានាប្រសិទ្ធភាពក្នុងការព្យាបាល និងកាត់បន្ថយបន្ទុកនៃការមកទទួលសេវាព្យាបាលនៅមន្ទីរទេទ្យនៅរាជធានីភ្នំពេញ ។ជាពិសេស ជួយសង្រ្គោះអាយុជីវិតរបស់ប្រពលរដ្ឋបានទាន់ពេលវេលា។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មិនប្រកាន់និន្នាការអ្វីទាំងអស់ ដោយធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានរើស អើងដោយសារកត្តាណាមួយនោះឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន