ដូណាល់ត្រាំ ត្រូវបានតែងតាំងជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋជាផ្លូវការហើយ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ
វ៉ាស៊ីនតោន៖ ដូណាល់ត្រាំ ក្លាយជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋជាផ្លូវការ ដើម្បី ប្រកួតប្រជែងជាមួយបេក្ខភាពគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០២០។

សេចក្តីប្រកាសតែងតាំងនេះ ធ្វើឡើងនៅក្នុងទីក្រុង ឆាឡុត (Charlotte) នៃរដ្ឋណតស៍ខារ៉ូលីណា (North Carolina)។ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ឱកាសនេះប្រមូលយកប្រជាប្រិយភាព និងអ្នកគាំទ្រឡើងវិញ បន្ទាប់ពីចាញ់លោក ចូ បៃដិន ក្នុងការស្ទង់មតិជាច្រើនដងនា ពេលកន្លងទៅ។
លើសពីនេះទៅទៀត ដូណាល់ត្រាំ ក៏បាននិយាយថា វិធីដែលគូប្រជែងរបស់លោកអាចយកឈ្នះលោកបាន គឺការក្លែងបន្លំសន្លឹកឆ្នោត ប៉ុន្តែទោះជាយ៉ាងណា លោកនឹងយកជ័យជំនះឲ្យបាន៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ