BamBam និង SanDara Phrk នឹងធ្វើជាពិធីករ-ពិធីការនីក្នុងមហោស្រពចម្រៀងអាស៊ីឆ្នាំ ២០២១
យោងតាមការផ្សព្វផ្សាយរបស់Allkpop បានចេញផ្សាយនៅមុននេះ បានឲ្យដឹងថា BamBam និង SanDara Phrk ត្រូវបានជ្រើសជាពិធីករ-ពិធីការិនីកម្មវិធី Asia Song Festival ឆ្នាំ ២០២១នេះ។
ជាមួយគ្នានោះកម្មវិធីនឹងធ្វើ ឡើងនៅថ្ងៃទី០៥ ដល់ទី០៩ ខែតុលា ខាងមុខនេះនៅ Gyeongju ខេត្ត Gyeongsangbuk-do ព្រមទាំងមានការផ្សាយផ្ទាល់លើវិបសាយរបស់ Asia Song Festival, លើ YouTube ផ្លូវការរបស់កម្មវិធី លើ YouTube របស់ SBS (THE K-POP) និង Vlive របស់ Naver។
សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះក៏នឹងមានការចូលរួមពីតារាៗមកពីបណ្តាលប្រទេសអាស៊ីមួយចំនួនមានដូចជា ជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងថៃ ដែលរួមគ្នាបង្ហាញការសម្ដែងដ៏អស្ចារ្យលើឆាកអមជាមួយនឹងទេសភាពស្រស់ស្អាតរបស់កូរ៉េខាងត្បូងជុំវិញផងដែរ។
ក្រោយពីការអញ្ជើញឲ្យធ្វើជា MC រួមគ្នាសម្រាប់កម្មវិធីពេលនេះ SanDara Phrk និង BamBam ក៏បានចេញសារថ្លែងពីសេចក្ដីអំណររបស់ខ្លួនថា៖ "បកប្រែរជាភាសាខ្មែរ" «វាពិតជាកិត្តិយសបំផុតដែលមានឱកាសស្វាគមន៍អ្នកទាំងអស់គ្នា ក្នុងនាមជា ពិធីករពិធីការនីក្នុងកម្មវិធី “Asia Song Festival” ពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបង្កើតបរិយាកាសកម្មវិធីប្រគំតន្ត្រី ជូនទាំងតារាចម្រៀង និងអ្នកគាំទ្ររបស់ពួកគេដែលមកចូលរួម ឲ្យមានភាពរីករាយ។ រង់ចាំតាមដានទាំងអស់គ្នា»។
ប្រភព៖ Allkpop
សូមចុច join Telegram https://t.me/cngtvcambodia