រកឃើញឆ្លងថ្មីកូវីដ១៩ មានចំនួន ៥៨៣ករណី ខណ:ករណីស្លាប់ក៏បន្តកើនឡើងទៀតហើយ
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលសូមជម្រាបថា រកឃើញករណីឆ្លងថ្មីកូវីដ១៩ ចំនួន ៥៨៣ករណី ខណ:មានករណីជាសះស្បើយចំនួន ៦៥៨ករណី និងករណីស្លាប់ចំនួន ១៧នាក់ នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ១៥៧នាក់។
គួររម្លឹកថាករណីឆ្លងសរុបមានចំនួន ៧៩,៦៣៤នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន៧២,៨០៣នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ១៤៨៨នាក់៕
សូមចុច join Telegram https://t.me/cngtvcambodia