ប្រធានបទ ៖ វិធីសាស្ត្រងាយៗ! ដើម្បីលុបកម្មវិធីចេញពី iPhone
ដើម្បីឲ្យ Storage ដែលមាននៅក្នុងទូរស័ព្ទដៃរបស់អ្នកសល់ space ច្រើនមានវិធីជាច្រើនដែលអ្នកអាចបង្កើនទំហំផ្ទុកបន្ថែមនៅលើ iPhone បាន។ វិធីសាស្រ្តទាំងនេះរួមបញ្ចូលទាំងការលុបកម្មវិធី ឬកម្មវិធីសំអាតដែលអ្នកលែងប្រើ ឬកម្មវិធីដែលមានបញ្ហា error ជាដើម។
ដូច្នេះយើងសូមចែករំលែកនូវវិធីសាស្រ្តដើម្បីលុប និងសំអាតកម្មវិធីចេញពី iPhone មានដូចជា៖
1. ដំបូងស្វែងរក Settings
2. រូចជ្រើសរើសយក General
3. បន្ទាប់មកទៀតចូលទៅកាន់ iPhone Storage
ក្រោយមកកម្មវិធីទាំងអស់ដែលបានដំឡើងនៅលើ iPhone នឹងបង្ហាញដោយវាធ្វើការរៀបចំតាមលំដាប់ទំហំ
កម្មវិធីដែលស៊ីទំហំធំជា list។ នៅក្រោមឈ្មោះកម្មវិធីនីមួយៗគឺជាកន្លែងដែលអ្នកអាចឃើញកាលបរិច្ឆេទដែលត្រូវបានប្រើប្រាស់ឬចូលប្រើចុងក្រោយ។ ចំពោះកម្មវិធីដែលអ្នកមិនបានប្រើប្រាស់ រយៈពេល 6-12 ខែកន្លងមកនេះ អ្នកក៏អនុវត្តតាមវិធីនេះ៖
1. ចុចលើកម្មវិធី App Store
2. អ្នកអាចធ្វើរឿងមួយក្នុងចំណោមពីរយ៉ាង៖
-Offload App៖ បង្កើនទំហំទំនេរ ប៉ុន្តែរក្សាឯកសារ និងទិន្នន័យ ដោយការ Reinstalling កម្មវិធីឡើងវិញ។
-Delete App៖ លុបកម្មវិធីរួមជាមួយនឹងទិន្នន័យពាក់ព័ន្ធទាំងអស់ទាំងស្រុងនិងជាអចិន្ត្រៃយ៍។
ប្រភព ៖ Slash Gear អត្ថបទ ៖ កា