ក្រុមហ៊ុន Facebookដាក់បន្ថែមមុខងារវីដេអូតន្ត្រីជាផ្លូវការហើយនៅសប្តាហ៍នេះ
នៅសប្តាហ៍នេះក្រុមហ៊ុន Facebook នឹងដាក់បន្ថែមមុខងារវីដេអូតន្ត្រីរបស់ខ្លួនជាផ្លូវការហើយ នៅសហរដ្ឋអាមេរិក។នេះបើតាមការចុះផ្សាយរបស់គេហទំព័រ gsmarena។
ការដាក់ឱ្យដំណើរការមុខងារនេះគឺជាការដាក់ឲ្យដំណើរការផ្តាច់មុខនៅសហរដ្ឋអាមេរិកហើយនឹងមានដៃគូសហប្រតិបត្តិការជាច្រើនដែលមកពីបណ្តាលក្រុមហ៊ុនធំៗជាច្រើនមានដូចជា ក្រុមហ៊ុន Sony Music Group, Universal Music Group, Warner Music Group និងsmaller labels។
អ្នកអាចរកមើលកម្មវីធីវីដេអូតន្ត្រី (music video) នៅលើ Facebook Watch នៅក្នុងនោះ Facebookក៏បានបែងចែកវាចូលទៅក្នុង categories និងthemed playlists។ជាមួយគ្នានេះអ្នកក៏អាចធ្វើការ reactរូបភាព បញ្ចេញមតិយោបល់ (Comment) និងចែករំលែកផងដែរ។
សូមរម្លឹកថាក្រុមហ៊ុន Facebookសន្យាថានឹងដាក់មុខងារវីដេអូតន្រ្តីនេះជាផ្លូវការនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
ប្រភព: gsmarena ដោយ: ជា បញ្ញា