CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 30 ប្រធានបទ៖ ជំងឺកញ្រ្ចិលលើកុមារ
១ តើជំងឺកញ្រ្ចិលគឺជាអ្វី? ជំងឺកញ្រ្ចិលគឺជាជំងឺឆ្លងមួយ ហើយជំងឺនេះបង្កឡើងដោយពពួកវីរុសដែលធ្វើឲ្យមានបញ្ហា ក្តៅខ្លួន ហូរសំបោរ ភ្នែកឡើងក្រហម មានកន្ទួលលើស្បែកដែលធ្វើអោយវីរុសអាចឆ្លងពីម្នាក់ទៅម្នាក់ទៀត ។
២ តើជំងឺនេះឆ្លងបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ការឆ្លងតាមរយៈ
• ផ្លូវដង្ហើម
• ការក្អក ក្រដាសឬនៅជិតគ្នា
• ប៉ះពាល់របស់មានមេរោគ
៣ តើកុមារវ័យណាអាចកើតនូវជំងឺនេះ?
ជំងឺនេះភាគច្រើនកើតនៅលើក្មេង ដែលមានអាយុក្រោម ៥- ៦ ឆ្នាំ ប៉ុន្តែក៏អាចកើតនៅក្មេងធំជាងនឹងក៏មានដែរតែក្នុងករណីកម្រ។
៤ តើត្រូវព្យាបាលបែបណានៅពេលកើតជំងឺនេះ?
ការព្យាបាលបើនៅផ្ទះឃើញក្តៅខ្លួនខ្លាំង ត្រូវយកកន្សែងសើមជូតខ្លួនកុំឲ្យក្តៅខ្លាំង អាចប្រើថ្នាំដើម្បីបញ្ចុះកម្តៅ ប្រសិនបើមានបញ្ហាមិនប្រក្រតីសូមប្រញាប់បញ្ចូលអ្នកជំងឺមកមន្ទីរពេទ្យ ៕
សូមទស្សនាវីដេអូខាងក្រោម៖