CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.57 ប្រធានបទ៖ កូនស្លាប់ក្នុងផ្ទៃ

កូនស្លាប់នៅក្នុងផ្ទៃដែលតែងតែកើតឡើងនៅចន្លោះអាយុ ២០សប្តាហ៍ឡើងទៅនៃអាយុទារកនៅក្នុងផ្ទៃឬអាចកំណត់បានមួយទៀត នៅក្នុងផ្ទៃនឹងតាមរយៈការឆ្លុះអេកូ ។ ប្រសិនបើទារកមានអាយុប្រហែលកន្លះគីឡូឬ៥០០ក្រាម បាត់បង់ចង្វាក់បេះដូង មានន័យទារកបានស្លាប់ក្នុងផ្ទៃបាត់ហើយ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.57 ប្រធានបទ៖ កូនស្លាប់ក្នុងផ្ទៃ

+ តើមានអាការៈអ្វីខ្លះដែលអាចអោយដឹងបានថាទារកបានស្លាប់ក្នុងផ្ទៃ?
មូលហេតុចម្បងមួយចំនួនដែលត្រូវដឹងថាមានបញ្ហាកើតឡើងលើស្ត្រីដែលកំពុងពពោះ
-  ភាពមិនប្រក្រតីរបស់ក្រូម៉ូសូម ឬវិបត្តិនៃក្រូម៉ូសូមរបស់ស្ត្រី
-  កត្តាបង្ករោគ
-  អ្នកមានជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម
-  ការប៉ះទង្គិចពោះ
-  ភាពមិនប្រក្រតីប្រដាប់បន្តពូជរបស់ស្ត្រី
-  ក្រពេញទីរ៉ូអ៊ីតបញ្ចេញមិនបានត្រឹមត្រូវ
ដៃគូមិនគួរធ្វើក្នុងអំឡុងពេលដែលស្រ្តីមានផ្ទៃពោះមានដូចជា
-  តមការរួមភេទ
-  ត្រូវថ្នមខ្លួន
-  ជ្រើសរើសរបបអាហារអោយបានត្រឹមត្រូវ
-  មិនត្រូវប្រើប្រាស់ថ្នាំផ្តេសផ្តាស
-  ជៀសវាងផ្សែងបារី
-  គេងឲ្យបានគ្រប់គ្រាន់
-  កាត់បន្ថយស្រ្តេស
 +បើសិនស្រ្តី មានបញ្ហារលូតឬកូនស្លាប់នៅក្នុងផ្ទៃតើត្រូវថែទាំតាមរបៀបណា?
ជាទូទៅបើសិនជាស្រ្តីមានការរលូតឬកូនស្លាប់នៅក្នុងផ្ទៃ អ្វីដែលសំខាន់ជាងគេទីមួយ គឺដាច់ខាតហាមរួមភេទនៅពេលដែលមិនអស់ឈាមរដូវឬឈាមដែលធ្លាក់ឬនៅមានការធ្លាក់សបន្តិចបន្តួច។ សូមកុំទាន់ប្រញាប់រួមភេទអោយសោះជៀសវាងមានបញ្ហាផ្សេងៗកើតឡើងបន្តផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖