[វីដេអូ] សុខភាពស្ត្រី និងសម្ភព | Ep.17 ប្រធានបទ ៖ ការការពារសុខភាព ពេលមានដៃគូរួមដំណេក ភេទដូចគ្នា(បុរស)
ការមានដៃគូរួមដំណេក ភេទដូចគ្នា ប្រសិនបើដៃគូម្នាក់ មានភាពស្មោះត្រង់ គ្មានជំងឺកាមរោគ មានការពិនិត្យសុខភាពបានត្រឹមត្រូវ មិនខុសពីមនុស្សស្រី និងប្រុសឡើយគឺអាចរួមភេទបាន ទាស់ត្រង់ថា មានហានិភ័យខ្ពស់ជាងអ្នកដែលមានដៃគូរួមដំណេក ភេទផ្ទុយគ្នាតែប៉ុណ្ណោះ។
ដូច្នេះ ការរួមភេទរវាងបុរស និងបុរស អាចមានភាពអប្រក្រតីមួយចំនួនដែលធ្វើឱ្យកកិត និងការដាច់រលាត់ ជាពិសេសនោះគួរណាស់តែ៖
១. ប្រើប្រាស់ស្រោមអនាម័យ
២. ការពិនិត្យសុខភាពជាប្រចាំ
៣. ការចាក់វ៉ាក់សាំង(មហារីក ថ្លើម...)
៤. កុំពិសាគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចប្រើស្រោមអនាម័យ។ល។
ការមានដៃគូរួមដំណេក ភេទដូចគ្នា ងាយរងផលប៉ះពាល់ដល់សុខភាព មានជំងឺជាច្រើនដូចជា៖
១. Sexually transmitted diseases (STDs)៖ ដែលមានដូចជា ថ្លើមប្រភេទ A B C D E, អេដស៍ ស្វាយ ប្រមេះ កាមរោគនានា...
២. Human papillomavirus (HPV)៖ ឆ្លងតាមមាត់ លិង្គ ទ្វារមាស បំពង់ក រន្ធគូថ(បំពង់)។
ជំងឺខាងលើប៉ះពាល់ដល់សុខភាព អាចនឹងវិវឌ្ឍទៅជាជំងឺមហារីកផ្សេងៗដូចជា មហារីករន្ធគូថ មហារីកបំពង់ក មហារីកថ្លើម មហារីកប្រដាប់បន្តពូជជាដើម។ ប្រសិនបើព្យាបាលមិនបានត្រឹមត្រូវ ឬទាន់ពេលវេលានោះទេ។ សម្រាប់ករណីដែលយើងដឹងថា មានផ្ទុកនៅកាមរោគ ក៏ដូចជាជំងឺនានា គួរមានការពិភាក្សាជាមួយដៃគូ ដើម្បីព្យាបាលនៅឯមន្ទីរពេទ្យ ពីព្រោះការព្យាបាល ឬការបង្ការការពារ អាចជួយឱ្យសុខភាពផ្លូវភេទមានដំណើរការល្អ បើទោះបីជាមានដៃគូរួមដំណេក ភេទដូចគ្នាក៏ដោយចុះ។
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖