CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 32 ប្រធានបទ៖ ជំងឺស្រឡទែន
១ តើជំងឺស្រឡទែនគឺជាជំងឺអ្វី? ជំងឺស្រឡទែន គឺជាជំងឺមួយដែលបង្កដោយវីរុសមួយប្រភេទ ដែលធ្វើអោយមានការរលាកក្រពេញទឹកមាត់ឬ ហើមប៉ោងនៅត្រង់ថ្ពាល់សងខាងនៃផ្ទែមុខ ។
២ តើជំងឺនេះកើតនៅលើកុមារទេឬយ៉ាងណា?
ជំងឺស្រឡទែននេះភាគច្រើនកើតនៅលើកុមារ ប៉ុន្តែក៏អាចមានកើតមាននៅលើមនុស្សធំឬមនុស្សចាស់ បានដូចគ្នាផងដែរ។
៣ តើមានរោគសញ្ញាអ្វីខ្លះ?
ចំពោះរោគសញ្ញាមានដូចជា៖
- ក្តៅខ្លួន
- ឈឺក្បាលអស់កម្លាំង
- ញុំាំមិនសូវបាន
- ក្អួតបន្តិចបន្តួច
- អាចប្រកាច់
- ហើមនៅថ្ពាល់សងខាង
៤ តើមានវីធីសាស្រ្តបែបណាដើម្បីការពារកុំឲ្យកើតមានជំងឺស្រឡទែន?
ដើម្បីការពារកុំឲ្យកើតមានជំងឺស្រឡទែន គឺមានតែចាក់វ៉ាក់សាំងការពារ ។
ម្យ៉ាងទៀតបើសិនមានអ្នកដ៏ទៃកើតឬក្មេងដ៏ទៃកើតជំងឺនេះ សូមកុំទៅនៅជិត ព្រោះថាបើទៅជិតអាចនឹងឆ្លងនៅជំងឺនេះ ៕
សូមទស្សនាវីដេអូខាងក្រោម៖