CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.70 ប្រធានបទ៖បញ្ហារលាករន្ធយោនីរបស់ស្ត្រី

បញ្ហារលាករន្ធយោនីរបស់ស្ត្រី គឺជាការរលាកទាំងផ្នែកខាងក្នុងនឹងផ្នែកខាងក្រៅដែលបង្កឲ្យព័ណ៌ក្រហម ស្អិត រមាស់ និងកន្ទួលនៅលើយោនីរបស់ស្ត្រី។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.70 ប្រធានបទ៖បញ្ហារលាករន្ធយោនីរបស់ស្ត្រី

កត្តាបង្ក

  • ខ្វះអនាម័យ
  • មានដៃគូច្រើន
  • ប្រើប្រាស់នៅវត្ថុផ្សេងៗ ដែលប៉ះពាល់ទៅលើតំបន់ពិសេស
  • ឆ្លងមេរោគផ្សេងទៀតនៅលើតំបន់ពិសេស តាមរយ:ដៃគូ
  • និងកត្តាផ្សេងៗជាច្រើនទៀត

នៅពេលមានបញ្ហារលាករន្ធយោនីបញ្ហាលំបាកចម្បងដែលកើតមានដំបូងគេនោះគឺ​​ មានការឈឺចាប់ទាំងខ្លួនឯងនិងដៃគូ។ ពេលខ្លះអាចប្រឈមនឹងវិបត្តិគ្មានកូន​ មានដុំសាច់ក្នុងស្បូន ​មហារីកមាត់ស្បូន និងអាចបង្កកំណើតកូនក្រៅស្បូនផងដែរ។

ការការពារ

ប្រសិនបើស្ត្រីគ្រប់រូបជួបនូវបញ្ហាទាំងអស់នេះ ដើម្បីការពារការរលាកអ្នកគួរតែប្រកាន់ភ្ជាប់នៅការរស់នៅស្អាតដោយសំអាតខ្លួនប្រាណ និងផ្លាស់ប្តូរសំលៀកបំពាក់ជាប្រចាំ។ ជាពិសេសតាមដានត្រួតពិនិត្យសុខភាពជាមួយគ្រូពេទ្យជារៀងរាល់ ១ឆ្នាំម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖