CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.56 ប្រធានបទ៖ ជំងឺក្អកមាន់លើកុមារ

១ តើជំងឺក្អកមាន់គឺជាអ្វី? ជំងឺក្អកមាន់គឺជាជំងឺមួយប្រភេទដែលកើតមាន ប៉ះពាល់ទៅលើផ្លូវដង្ហើមអ្នកជំងឺ អាចធ្វើអោយស្វាយបបូរមាត់។ ជំងឺក្អកមាន់បង្កឡើងជាជំងឺឆ្លងដែលកើតពីពពួកបាក់តេរី មេរោគ ហើយជំងឺនេះក៏ឆ្លងពីមនុស្សទៅមនុស្សម្នាក់ទៀតផងដែរ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.56 ប្រធានបទ៖ ជំងឺក្អកមាន់លើកុមារ

២ តើមានរោគសញ្ញាអ្វីខ្លះ?
-  ក្អកតិចៗក្រោយមកចាប់ផ្តើមក្អកខ្លាំងតែម្តង
-  ហៀរសំបោរ
-  ឡើងកម្តៅ
-  ស្វាយបបូរមាត់
-  តឹងច្រមុះ
 ៣ តើការព្យាបាលជំងឺក្អកមាន់តាមរបៀបណា?
អាណាព្យាបាលគួរយកចិត្តទុកដាក់ ដោយត្រូវឲ្យអ្នកជំងឺនៅកន្លែងដាច់ដោយឡែក កុំឲ្យឆ្លងទៅអ្នកផ្សេង។បរិភោគអាហារឲ្យបានគ្រប់គ្រាន់ រស់នៅស្អាត ផឹកស្អាត និងហូបស្អាត។ គួរឲ្យអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រសិនបើមានករណីសង្ស័យ ព្រោះក្មេងត្រូវការការថែទាំឲ្យបានដិតដល់ដើម្បីតាមដានបន្តទៀតអំពីស្ថានភាពជំងឺ៕ 
៤ តើមានសាស្រ្តបែបណាដើម្បីបង្ការកុំឲ្យកើតជំងឺនេះ?
ដើម្បីបង្ការកុំឲ្យកើតជំងឺក្អកមាន់ គឹអាណាព្យាបាលគួរតែចាក់វ៉ាក់សាំងឲ្យកូនតាមកម្មវិធីជាតិ ដែលបានកំណត់ឲ្យបានត្រឹមត្រូវ៕

សូមទស្សនាវីដេអូខាងក្រោម ៖