[វីដេអូ] Ep.77 ប្រធានបទ៖ ជំងឺរលាកក្រពេញទីរ៉ូអុីត
និយមន័យរបស់ក្រពេញទីរ៉ូអុីតមានទីតាំងស្ថិតនៅផ្នែកខាងមុខជាប់នឹងក ដែលមានរាងដូចមេអំបៅ ឬអាចហៅម៉្យាងទៀតថាជាក្រពេញក។
អ័រម៉ូនទីរ៉ូអ៊ីតនេះមានសារ:សំខាន់ណាស់នៅក្នុងរាងកាយរបស់យើង ពេលខ្លះយើងអត់ចាប់អារម្មណ៍ពីបញ្ហាក្បាលដល់ចុងជើង មានដូចជា បញ្ហាអារម្មណ៍ល្អ ឬខឹងមួលម៉ៅ ប្រព័ន្ធប្រសាទការចងចាំ ការធ្វើមេតាប៉ូលីស លំនឹងក្នុងខ្លួន បញ្ហាក្រពះ ពោះវៀន ការឡើងឬចុះទម្ងន់ខ្លាំងពេក និងបញ្ហាបេះដូង។ជាពិសេសក្រពេញទីរ៉ូអ៊ីតក៏ទាក់ទងបញ្ហាសុខភាពបន្តពូជ និងបញ្ហារដូវថែមទៀតផង។ ចំពោះកុមារវិញទាក់ទាក់នឹងការរីកលូតលាស់សុខភាពឆ្អឹង និងរាងកាយ។
ជំងឺរលាកក្រពេញទីរ៉ូអ៊ីតកើតឡើងមានលក្ខណ:ជាការសំងំរុំារ៉ៃ ដែលចេញជាសញ្ញាហើមប៉ោងនៅនឹងក ដែលធ្វើឲ្យយើងឈឺនៅពេលដែលញុំាអាហារ ហើយវាអាចបង្កឈឺចាប់ដោយចេញជាអាការ:ក្តៅខ្លួន ឈឺក្បាល រមាស់និងចេញជារោគសញ្ញាច្រើនទៀតប្រសិនបើមានការបម្រែបម្រូលអ័រម៉ូន។
ជំងឺរលាកក្រពេញទីរ៉ូអ៊ីតកើតឡើងនៅលើកញ្ជឹងក ដែលភាគច្រើនអត្រាដែលកើតជំងឺនេះស្រ្តីកើតច្រើនជាបុរស។
សូមជម្រាបថា ការរលាកក្រពេញទីរ៉ូអ៊ីត និងការរលាកបំពងកគឺខុសគ្នា ដោយសារការរលាកក្រពេញទីរ៉ូអ៊ីតពីមានអាការ:ឈឺចាប់ខ្លាំងពីខាងក្នុង និងមានផលរំខាននៅផ្នែកខាងក្រៅនៃក។ ចំណែកការរលាកបំពងកមិនមានការឈឺចាប់រុំារ៉ៃនោះទេ។
គួរបញ្ជាក់ថា ប្រសិនបើអ្នកមានបញ្ហារលាកក្រពេញទីរ៉ូអ៊ីត សូមប្រញាប់មកធ្វើការព្យាបាលឲ្យទាន់ពេលវេលា ជួបជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ និងជៀសវាងការប្រើប្រាស់ផលិតផលណាដែលមិនមានការចេញវេជ្ជបញ្ជាច្បាស់លាស់៕
សូមទស្សនាវីដេអូខាងក្រោម៖