CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 27 ប្រធានបទ៖ ស្រ្តីមិនមករដូវ
១ តើអ្វីទៅដែលហៅថាស្រ្តីមិនមករដូវ? ជាទូទៅស្ត្រីមិនមករដូវមានន័យថា ស្ត្រីនៅក្នុងវ័យបន្តពូជ ប៉ុន្តែគាត់រាំងមិនមករដូវ ក្នុងកំឡុងពេលដែល ពេញវ័យ ហើយក៏មានន័យថាស្ត្រីដែលអស់រដូវនោះទេ និង កត្តាច្រើនរួមផ្សំបញ្ចូលគ្នាផងដែរ។
២ តើវដ្តរដូវរបស់ស្ត្រីដែលត្រឹមត្រូវមានរយៈពេលប៉ុន្មានថ្ងៃ?
ជាមធ្យមស្រ្តីមានវដ្តរដូវគឺ ២៨ថ្ងៃ ហើយក្នុងនោះគេអាចរាប់បានរដូវមកទៀងចន្លោះពី ២៨ថ្ងៃ ទៅ៣០ថ្ងៃ បើនិយាយអំពីបរិមាណវិញគឺ 30-40 mL ដែលបានបញ្ចេញមកក្នុងមួយថ្ងៃកំឡុងពេលមករដូវរបស់ស្រ្តី ហើយរយៈពេលដែលមកត្រឹមត្រូវគឺក្រោមមួយអាទិត្យ។
៣ តើការមិនមករដូវរបស់ស្ត្រីមានការពារព្យាបាលឬទេ?
ស្រ្តីត្រូវមកជួបជាមួយគ្រូពេទ្យ ពីព្រោះការពិភាក្សាជាមួយគ្រូពេទ្យ តែងតែមានសំណួរជាច្រើនដើម្បីសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងសុខភាពរបស់ស្រ្តីដែលមិនមករដូវ។ក្នុងនោះផងដែរសូមអោយស្រ្តីគ្រប់រូបកាត់បន្ថយភាពអៀនខ្មាស កុំបារម្មណ៍ថាបញ្ហាដែលខ្លួនមានអាចដឹងដល់អ្នកដទៃទៀតអី ពីព្រោះគ្រប់គ្រូពេទ្យទាំងអស់តែងតែរក្សាព័ត៌មានអ្នកជំងឺជាការសម្ងាត់ និងគោរពតាមវិជ្ជាជីវ:របស់ខ្លួន។
សសូមទស្សនាវីដេអូខាងក្រោម៖