CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.46 ប្រធានបទ៖ ការមករដូវរបស់ស្ត្រី
១. តើអ្វីទៅជាការមករដូវ? ការមករដូវគឹជាការប្រមូលផ្ដុំនៃឈាមនិងកោសិកាស្បូន គឹហូរមកតាមរយៈមាត់ស្បូនរបស់ស្ត្រី។
២. តើវដ្តរដូវរបស់ស្ត្រីមានរយៈប៉ុន្មានថ្ងៃ?
វដ្តរដូវរបស់ស្ត្រីភាគច្រើនគឺមកចន្លោះ ២១ ទៅ៣៥ ថ្ងៃសម្រាប់មនុស្សពេញវ័យជាទូទៅនិងពេលខ្លះអាចនិងមាន ២១ថ្ងៃទៅ៤៥ថ្ងៃ សម្រាប់ស្ត្រីដែលគ្រប់ការ ហើយរយៈពេលដែលមករដូវនិងមិនយូរជាង ៣ថ្ងៃទៅ៥ថ្ងៃ នោះទេ នេះហើយជាវដ្ដរដូវរបស់ស្ត្រី។
៣. តើមានកត្តាប្រឈមអ្វីខ្លះនៅពេលមករដូវម្ដងៗ?
កត្តាមួយចំនួនដែលស្ត្រីប្រឈមពេលមករដូវ ក្នុងនោះមានដូចជាការហូរឈាមញឹកញាប់មិនទៀងទាត់ឬក៏បាត់រដូវយ៉ាងតិច៣ខែនេះក៏ជាបញ្ហាដែរ ពេលខ្លះមករដូវនិងតិចជាង៨ដងក្នុងមួយឆ្នាំ ហើយក៏មានការឈឺចាប់អំឡុងពេលមករដូវនេះ ស្ត្រីមួយចំនួនក៏មកមិនទៀងមកច្រើនខុសធម្មតាឬក៏មកយូរថ្ងៃខុសធម្មតា កត្តាខ្លះក៏ធ្វើឲ្យស្ត្រីមានអារម្មណ៍មួម៉ៅផងដែរ។
៤. តើទម្លាប់មិនល្អអ្វីខ្លះដែលស្ត្រីមិនគួរធ្វើនៅពេលមករដូវម្ដងៗ?
ការមករដូវជាពេលមួយដែលស្ត្រីគួរតែសម្អាតខ្លួនប្រាណ ឲ្យមានអនាម័យ ហើយអនាម័យនេះផងដែរត្រូវធ្វើនៅក្នុងរន្ធទ្វាមាសឲ្យបានល្អផងដែរ ទាំងការប្រើប្រាស់សំលីអនាម័យ គួរផ្លាស់ប្តូរជារៀងរាល់ ៣ម៉ោងម្តង ព្រោះនៅក្នុងទ្វារមាសរបស់ស្ត្រីមានពពួកផ្សិត មេរោគផ្សេងៗ ដូចនេះការធ្វើអនាម័យគឺជារឿងសំខាន់ ហើយការធ្វើអនាម័យក៏មិនតម្រូវឲ្យប្រើប្រាសរបស់គីមីផ្សេងៗនោះទេ។
៥. តើស្ត្រីមានរដូវដល់អាយុប៉ុន្មាន?
ជាទូទៅគឹអាស្រ័យទៅលើរបបអាហារបស់ស្ត្រី ហើយវ័យដែលឈានដល់ការអស់រដូវ គឹចន្លោះចាប់ពីអាយុ ៤០ដល់៦០ឆ្នាំ ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖