[វីដេអូ] សុខភាពស្ត្រី និង សម្ភព | Ep.19 ប្រធានបទ ៖ ការថែទាំសុខភាពក្នុងរដូវក្តៅ ដើម្បីចៀសវាងពីជំងឺផ្សេងៗ
ក្នុងរយៈពេលថ្មីៗនេះ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរដូវមួយដែលក្តៅខ្លាំង ដូច្នេះ យើងគួរតែឈ្វេងយល់ នូវចំណេះដឹងខ្លះៗ ដើម្បីបានការយល់ជំងឺ ឬរោគមួយចំនួនបានអាចកើតឡើង ឬអាចការពារទៅបាន។
![[វីដេអូ] សុខភាពស្ត្រី និង សម្ភព | Ep.19 ប្រធានបទ ៖ ការថែទាំសុខភាពក្នុងរដូវក្តៅ ដើម្បីចៀសវាងពីជំងឺផ្សេងៗ](https://cngtvcambodia.com/uploads/images/2024/Apr/image_750x_66232a6972d4f.jpg)
ជំងឺ ឬបញ្ហាមួយចំនួនដែលអាចកើតឡើងនៅក្នុងក្តៅនេះ មានដូចជា៖
១. ការអស់កម្លាំងខ្លាំង
២. ការវិលមុខ រវើរវាយ
៣. សន្លប់
៤. ឡើងពងបែក
៥. ប៉ះពាល់សាច់ដុំ ឬអាចប៉ះពាល់ដល់បេះដូង
៦. រមួលសាច់ដុំ ដូចរមួលក្រពើ
៧. ចុក ឬក្តៅសាច់ដុំ។ល។
សញ្ញាណជាក់ស្តែងមួយចំនួនដែលយើងអាចដឹងថា មានជំងឺ ឬបញ្ហាដែលកើតឡើងដោយសារកម្តៅកើនឡើងខ្លាំង មានដូចជា ការឡើងសីតុណ្ហភាពខ្លួនខ្ពស់(លើស ៣៧ ០C) ក្តៅខ្លួន គ្មានញើស និងចុងក្រោយគឺ សន្លប់ ឬវិល។ បើក្នុងករណីមានមនុស្ស ឬជួបនរណាម្នាក់ដែលមានជំងឺ ឬបញ្ហា យើងអាចហៅជំនួយទៅឡានពេទ្យ(ករណីចាំបាច់) ឬមានការសង្គ្រោះបឋមសិន ដូចជា ការដាក់អ្នកជំងឺនៅកន្លែងត្រជាក់ រក្សាសីតុណ្ហភាពសមល្មម មានខ្យល់ដកដង្ហើមចេញចូលគ្រប់គ្រាន់ យកកន្សែងត្រជាក់ស្អំក ពោះ ក្លៀក និងក្រលៀន។ល។ ចំពោះការជួយសង្រ្គោះ តាមបែបវេជ្ជសាស្រ្តវិញ ប្រសិនបើអ្នកជំងឺ ជួបបញ្ហាធ្ងន់ធ្ងរ គ្រូពេទ្យ នឹងធ្វើការពិនិត្យមើលឈាម ផ្តល់សារជាតិរ៉ែ ផ្តល់សារជាតិទឹក ផ្តល់ថ្នាំផ្សេងៗ ជួយសម្រួលសរសៃ។ ប្រសិនបើ មានការឡើងពងបែក ត្រូវជូតខ្លួននឹងកន្សែងស្អាត ត្រជាក់ លាបម្សៅការពារ និងចៀសវាងការត្រូវពន្លឺថ្ងៃក្តៅខ្លាំងបន្តទៀត។
ដើម្បីការពារពីកម្តៅក្តៅខ្លាំង នារដូវក្តៅ និងដើម្បីចៀសវាងពីជំងឺផ្សេងៗ យើងគួរអនុវត្តនូវវិធីផ្សេងៗ ពេលចេញក្រៅ ដូចជា៖
១. ពាក់មួក ពាក់អាវឱ្យបានជិតល្អ
២. លាបឡេការពារកម្តៅថ្ងៃ
៣. ញ៉ាំភេសជ្ជៈបំពេញជាតិទឹក ឬជាតិរ៉ែផ្សេងៗ
៤. ទទួលទានទឹកលើសពី ៣លីត្រក្នុងមួយថ្ងៃ(បើអាកាសធាតុក្តៅខ្លាំងពេក)
៥. កាត់បន្ថយការហូបអាហារផ្អែមពេក ឬលើសកាឡូរី(កាហ្វេអ៊ីន ស្រា ភេសជ្ជៈប៉ូវកម្លាំង)។ល។
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖