CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.06 ប្រធានបទ៖ ស្ត្រីត្រៀមខ្លួនយកបុត្រ

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.06 ប្រធានបទ៖ ស្ត្រីត្រៀមខ្លួនយកបុត្រ

១. តើអ្នកម្ដាយគួរត្រៀមខ្លួនបែបណាមុនពេលយកបុត្រ?

អ្វីដែលអ្នកម្ដាយគួរត្រៀមបំផុតនោះ គឺសុខភាពផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្ត និងមានការត្រៀមខ្លួនជាច្រើនទៀត ទាំងការញុំាគ្រប់គ្រាន់ ការធ្វើលំហាត់ប្រាណគ្រប់គ្រាន់ និងការត្រួតពិនិត្យសុខភាពជារាល់ឆ្នាំផងដែរ។

២. តើស្ត្រីគួរតែទៅពិនិត្យផ្ទៃពោះប៉ុន្មានខែម្ដង?

នៅពេលស្ត្រីដែលចាប់ផ្ដើមដឹងថាខ្លួនមានផ្ទៃពោះ គឹត្រូវទៅពិនិត្យយ៉ាងតិចបំផុត ៣ដង ក្នុងរយៈពេល ៩ខែ ១០ថ្ងៃ ចំពោះការពិនិត្យផ្ទៃពោះនេះគឹត្រូវធ្វើឡើង ចាប់ផ្ដើមចាប់ពីពេលដែលដឹងថាខ្លួនឯងមានផ្ទៃពោះដំបូង។

តើហេតុផលអ្វីខ្លះដែលជម្រុញឱ្យស្រ្តីមានផ្ទៃពោះទៅថតអេកូ? - សុខក្រម

៣. ក្នុងអំឡុងពេលមានផ្ទៃពោះ តើស្ត្រីគួរចាក់វ៉ាក់សាំងអ្វីខ្លះ ?

ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះគួរតែចាក់វ៉ាក់សាំងដែលអាចបន្តឲ្យកូនបាន ដូចជាវ៉ាក់សាំង តេតាណុស និងមានវ៉ាក់សាំងមួយចំនួនទៀតដែរ ដែលស្ត្រីគួរចាក់។

៤. តើអាហាអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះគួរញុំា?

អាហារទាំងអស់ស្ត្រីអាចញុំាបានពីព្រោះនៅពេលដែលស្ត្រីមានផ្ទៃពោះគឹស្ត្រីត្រូវការបង្កើននៅកាឡូរី ជាពិសេនោះស្ត្រីគួរតែញុំាអាហារដែលមាននូវជាតិដែកឲ្យបានច្រើន ព្រោះនៅពេលមានផ្ទៃពោះតម្រូវការជាតិដែកអាចនិងគុណនិងពីរ ដូចនេះស្ត្រីគួរតែញុំាបន្លែ ផ្លែឈើឲ្យបានច្រើនដើម្បីបង្កើនកាឡូរី និងជាតិដែកបន្ថែម។ស្ត្រីមានផ្ទៃពោះគួរតែទទួលទានគ្រប់អាហារទាំងអស់ ដែលមានទាំងប្រូតេអ៊ីន អាហារថាមពល អាហារសេរីរាងនិងអាហារផ្សេងៗទៀត។

អាហារទាំងនេះដែលស្ត្រីមានផ្ទៃពោះគួរតែទទួលទាន - CNGTV - ទស្សនាវដ្តីព័ត៌មាន

៥. តើមានកត្តាប្រឈមអ្វីខ្លះ ប្រសិនបើស្ត្រីមិនបានត្រៀមខ្លួនមុនពេលយកបុត្រ?

កត្តាប្រឈមលើស្ត្រីដែលមានកូនដោយចៃដន្យ មានដូចជាកត្តាផ្នែកអារម្មណ៍ និងសុខភាពស្បូន ព្រោះស្ត្រីខ្លះមានដៃគូរនៅអាយុតិចពេក អវជីវៈខាងក្នុងុដូចជាស្បូនលូតលាស់មិនទាន់ត្រឹមត្រូវ និងម្ដាយវ័យក្មេងខ្លះអាចនិងកើតជំងឺ Depression ផងដែរ  ។

៦. តើស្ត្រីមានផ្ទៃពោះគួរជៀសវាងអ្វីខ្លះ ?

ស្ត្រីមានផ្ទៃពោះគួរជៀសវាង នៅពេលមានផ្ទៃពោះ គួរជៀសវាងការឈោងយករបស់ខ្ពស់ៗ ការញុំាថ្នាំមិនមានវេជ្ជបញ្ជាច្បាស់លាស់ពីគ្រូពេទ្យ គ្រឿងស្រវឹង និងបារីផងដែរ។

អាជ្ញាធរ ខេត្តកណ្ដាល បន្តបិទការលក់គ្រឿងស្រវឹង និងប្រមូលផ្ដុំគ្នា រយៈពេល  ១សប្ដាហ៍ទៀត – DAP News

៧. ប្រសិនបើស្ត្រីមានកូនមិនគ្រប់ខែតើមានផលប៉ះពាល់ដល់សុខភាពដែរឬទេ?

ក្នុងករណីស្ត្រីដែលមានកូនមិនគ្រប់ខែគឺមិនមានការប្រឈមធ្ងន់ធ្ងរនោះទេ ព្រោះឥឡូវបច្ចេកទេសក៏មានការជឿនលឿនខ្លាំង ក្នុងកាពិនិត្យតាមដានបានដិតដល់ដល់ស្ត្រី។

៨. តើស្ត្រីនឹងប្រឈមផលប៉ះពាល់អ្វីខ្លះនៅពេលមានបុត្រនៅអាយុក្មេងពេក ឬច្រើនពេក?

ប្រសិនបើស្ត្រីយកកូននៅអាយុក្រោម១៤ឆ្នាំអាចនិងបណ្ដាលឲ្យកូនមិនគ្រប់លក្ខណៈ ហើយស្ត្រីដែលមានអាយុលើ៤០ឆ្នាំទើបយកកូនក៏អាចបណ្ដាលឲ្យសុខភាពបញ្ញាកូនខ្សោយ និងកើតជំងឺផ្សេងៗទៀត ។

៩​. តើស្ត្រីអាចយកបុត្របានដែរឬទេ ប្រសិនបើសុខភាពមិនល្អ ហើយស្ត្រីគួរជៀសវាងបែបណាខ្លះប្រសិនបើយកបុត្របាន?

ក្នុងករណីដែលស្ត្រីដែលមានសុខភាពមិនល្អ យកបុត្របានឬមិនបានគ្រូពេទ្យនិងធ្វើការបែងចែកទៅលើសុខភាពមិនល្អនោះ តើមិនល្អទៅលើផ្នែកអ្វីខ្លះ?  ជាពិសេសប្តីប្រពន្ធគួរតែទៅពិនិត្យសុខភាពជារៀងរាល់ឆ្នាំ និងពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហានានា។

សូមទស្សនាវីដេអូខាងក្រោម ៖