[វីដេអូ] Ep.19 ប្រធានបទ៖ បញ្ហាធ្មេញចន្លោះ

 
[វីដេអូ] Ep.19 ប្រធានបទ៖ បញ្ហាធ្មេញចន្លោះ

១.តើកត្តាអ្វីដែរបណ្តាលឲ្យមានបញ្ហាធ្មេញចន្លោះ?
ចំពោះកត្តាដែលធ្វើឲ្យធ្មេញចន្លោះ ភាគច្រើនបានកើតឡើងពីធម្មជាតិ ហើយក៏មានច្រើនកត្តាផ្សេងទៀតដែរ
-  បញ្ហាធ្មេញដែលធ្មេញមានរូបរាងតូចហើយក្រអូមធ្មេញគឺធំ ធ្វើឲ្យធ្មេញមលើលទៅមានចន្លោះ
-  កត្តាមួយទៀតបណ្ដាលមកពីអ្នកជំងឺដែលគាត់ដកធ្មេញតទុកយូរ ធ្វើឲ្យធ្មេញនៅកន្លែងនឹងចាប់ផ្តើមមានចន្លោះហើយធ្មេញផ្សេងៗទៀតក៏ចាប់ផ្តើមដើរទៅតាមនឹងផងដែរ។
-  អ្នកជំងឺគាត់មានទម្លាប់យកអណ្តាតរបស់គាត់រុញធ្មេញមុខទៅខាងក្រៅដោយមិនបានដឹងខ្លួន។ឧទាហរណ៍ គាត់លេបអ្វីំមួយអណ្តាតរបស់គាត់នឹងរុញធ្មេញមុខរហូត ដែលបណ្តាលឲ្យធ្មេញមានចន្លោះដូចគ្នាផងដែរ
-  បញ្ហាអញ្ចាញធ្មេញនៅពេលដែលមានបញ្ហាអញ្ចាញធ្វើឲ្យជាលិការជុំវិញធ្មេញចាប់ផ្តើមស្រដក
-  ទំហំអណ្តាត អណ្តាតធំពេកក៏រុញធ្មេញទៅមុចដែរ អញ្ចឹងធ្វើឲ្យមានចន្លោះដូចគ្នា។


២. តើធ្មេញចន្លោះមានផលវិបាកអ្វីខ្លះ?
- បាត់បង់ភាពស្រស់ស្អាត
- ពិបាកក្នុងការទំពារអាហារ
- ការបញ្ចេញសំឡេង។
៣. តើការព្យាបាលធ្មេញចន្លោះធ្វើតាមរបៀបណាខ្លះ?
ចំពោះការព្យាបាលគឺត្រូវព្យាបាលទៅតាមរោគសញ្ញារបស់ចន្លោះធ្មេញ។ឧទារហណ៍ថា ធ្មេញមានរូបរាងតូចហើយក្រអូមធ្មេញការព្យាបាលរបស់វា គឺអាចធ្វើការប៉ះឡើងវិញឬធ្វើការបិទបន្ទះវើលនាឬជាមួយការពត់ធ្មេញ។ករណីមួយទៀតការដកធ្មេញចោរយូរហើយធ្មេញចាប់ផ្តើមទ្រេត អញ្ចឹងការព្យាបាល គឺធ្វើការដាំបង្គោល Implant ឬធ្វើការស្រោបដើម្បីបង្កើតធ្មេញមកវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖