សមាគមបាល់ទាត់អ៊ឺរ៉ុប UEFA CHAMPIONS LEAGUE គ្រោងនឹងដាក់ការប្រកួតវគ្គផ្តាច់ព្រាត់បាល់ទាត់លីគកំពូលអ៊ឺរ៉ុបនៅថ្ងៃទី ២៩ សីហា ខាងមុខនេះ
ដោយសារការរីករាលដាលនៃវីរុសកូវីដ១៩ជុំវិញពិភពលោក ជាពិសេសបណ្តាប្រទេសនៅតំបន់អ៊ឺរ៉ុប បណ្តាលឲ្យមានការពន្យាពេលការប្រកួតវគ្គ ១៦ ក្រុម ចុងក្រោយ នៃលីគកំពូលបាល់ទាត់អ៊ឺរ៉ុប ក្រោមការសម្រេចរបស់សមាគមបាល់ទាត់អ៊ឺរ៉ុប។
គណៈគ្រប់គ្រងបាល់ទាត់អ៊ឺរ៉ុបនឹងជួបគ្នាជាថ្មីម្តងទៀតនៅថ្ងៃទី២៣ ខែមេសា ដើម្បីពិភាក្សាអំពីការសម្រេចលើគោលការណ៍មួយ ដែលត្រូវបានរំខានដោយវីរុសកូវីដ១៩។
ជាក់ស្តែង សង្រ្គាមបាល់ទាត់វគ្គចុងក្រោយនៃ UEFA Champions League រដូវកាល 2019-2020 ត្រូបានរាំងស្ទះ និងអូសបន្លាយពេលវេលាយូរជាងឆ្នាំមុនៗរួចទៅហើយក្តី ក៏វាទំនងហាក់បី ដូចជាការសម្រេចចិត្តមួយ ដែលនឹងត្រូវព្រមព្រៀងឲ្យបញ្ចប់លីគកំពូលនេះក្នុងពេលយ៉ាងឆាប់រហ័ស ទោះបីជាមានតែការយល់ព្រមពី UEFA ក៏ដោយ។
យ៉ាងណាមិញ វាអាចនឹងមានន័យថា សមរភូមិវាលស្មៅវគ្គផ្តាច់ព្រាត់នៃលីគកំពូលជើងឯកអ៊ឺរ៉ុបឆ្នាំ 2020 នេះ ប្រព្រឹត្តិឡើងនៅថ្ងៃទី ២៩ ខែសីហា ក្នុងកីឡាដ្ឋាន អាតាទឺក អូឡាំពិក (Atatürk Olympic Stadium) នៅទៅក្រុង អ៊ឺស្ត៉េនប៊ូល (Istanbul) ប្រទេសទួគី៕
ប្រភព៖ BBC Sport, ដោយ៖ ភារិទ្ធ