អត្រានៃប្រជាជនជប៉ុនដែលគ្មានការងារធ្វើកើនឡើងខ្ពស់បំផុត គិតចាប់ពីឆ្នាំ២០១៧

តូក្យូ៖ ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹងនៅថ្ងៃសុក្រនេះថា អត្រាគ្មានការងារធ្វើរបស់ប្រជាជនជប៉ុនបាន កើនឡើងដល់៣% ដែលជាតួលេខខ្ពស់បំផុតគិតចាប់ពីឆ្នាំ២០១៧ ដោយបង្ហាញឲ្យឃើញពីឥទ្ធិពលរបស់វីរុសផ្ទុះឡើងជាសកល ដែលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងាររបស់ប្រទេសជប៉ុន និងពិភពលោក។

 
អត្រានៃប្រជាជនជប៉ុនដែលគ្មានការងារធ្វើកើនឡើងខ្ពស់បំផុត គិតចាប់ពីឆ្នាំ២០១៧

យោងតាមទិន្នន័យរបស់ក្រសួងកិច្ចការផ្ទៃក្នុងរបស់ជប៉ុនបានបញ្ជាក់ថា តួលេខនេះកើនឡើង០,១ ភាគរយគិតចាប់ពីខែកក្កដា វាជាលើកទី១ចាប់តាំងពីខែឧសភា ឆ្នាំ២០១៧ ដែលអត្រានេះស្ទុះឡើង៣% ឬ ខ្ពស់ជាងនេះ។

មិនតែប៉ុណ្ណោះ ទិន្នន័យដាច់ដោយឡែកមួយ ដែលកត់ត្រាដោយក្រសួងការងារបានឲ្យដឹងទៀតថា កាលពីខែសីហាកន្លងទៅថ្មីៗនេះ មានការងារតែ ១០៤ កន្លែងប៉ុណ្ណោះ ដែលជ្រើសរើសយកអ្នកស្វែងរកការងារចំនួនត្រឹមតែ១០០នាក់នៅប្រទេសជប៉ុន។

គួរជម្រាបផងដែរថា មិនត្រឹមតែមានបញ្ហាសេដ្ឋកិច្ចដោយសារវីរុសរាតត្បាតប៉ុណ្ណោះទេ ប្រជាជនជប៉ុនថែមទាំងបាន និងកំពុងតស៊ូទប់ទល់នឹងគ្រោះធម្មជាតិជាច្រើន និងការតម្លើងពន្ធនៃការប្រើប្រាស់ទៀតផង៕

សូមទស្សនាវីដេអូ៖

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ