វិធីងាយៗ ដើម្បីពិនិត្យឯកសារ (File) សង្ស័យ ថាតើមានបង្កប់មេរោគដែរឬទេ!

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដូចដែលបងប្អូនប្រជាពលរដ្ឋបានដឹងរួចមកហើយថា ដើម្បីត្រួតពិនិត្យឯកសារក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ ស្វែងរកនូវកូដបង្កប់ជាប្រភេទមេរោគ យើងត្រូវប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដែលមានច្រើនប្រភេទ និងតម្លៃខុសៗគ្នាដែលអាចជ្រើសរើសបានដោយសេរី។

 
វិធីងាយៗ ដើម្បីពិនិត្យឯកសារ (File) សង្ស័យ ថាតើមានបង្កប់មេរោគដែរឬទេ!
វិធីងាយៗ ដើម្បីពិនិត្យឯកសារ (File) សង្ស័យ ថាតើមានបង្កប់មេរោគដែរឬទេ!

ថ្ងៃនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកវិធីសាស្ត្រងាយៗឥតគិតថ្លៃក្នុងការត្រួតពិនិត្យឯកសារសង្ស័យថាតើមានបង្កប់មេរោគឬអត់ ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖

  - ដំបូងត្រូវរក្សាទុក (Save) ឯកសារ (File) សង្ស័យក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃ

  - បន្ទាប់មកបើកកម្មវិធី Browser (ឧទាហរណ៍ កម្មវិធី Chrome, Firefox ឬ Safari ជាដើម)

  - នៅក្នុង URL សូមវាយបញ្ចូលតំណភ្ជាប់ www.virustotal.com

  - តាមរយៈតំណភ្ជាប់(URL)នេះលោកអ្នកអាចធ្វើការស្កេន (Scan) ឯកសារដោយប្រើវិធីសាស្ត្រ Upload File ដោយចុចលើផ្ទាំង File -> រើសយក Chose File -> ជ្រើសរើសយកឯកសារសង្ស័យ ដែលបានរក្សាទុកក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃ -> បន្ទាប់មកចុចលើពាក្យ Confirm Upload

  - បន្ទាប់ពីការស្កេន (Scan) រួចរាល់ កម្មវិធី VirusTotal និងធ្វើការបង្ហាញតារាងលទ្ធផលឯកសារ ដែលបានស្កេនដោយកម្មវិធីកម្ចាត់មេរោគជាច្រើនរបស់ក្រុមហ៊ុននានា (ដូចជា កម្មវិធី Avast, AVG, Baidu, BitDefender, F-Secure, Fortinet, Symantec ជាដើម)។

ជាថ្មីម្តងទៀង សូមពុកម៉ែបងប្អូនមេត្តាប្រុងប្រយ័ត្នរាល់ឯកសារដែលទាញយកពីអ៊ីនធឺណេត តួរយ៉ាងដូចជា កម្មវិធី Torrent ឬគេហទំព័រដែលពុំមានប្រភពច្បាស់លាស់។ សូមពិនិត្យស្កេនរកកូដមេរោគ ឬធ្វើការផ្ទៀងផ្ទាត់ដោយប្រើប្រាស់បច្ចេកទេសផ្សេងៗ មុននឹងធ្វើការចុចដំណើរការឯកសារទាំងនោះ៕

#Malware #VirusScan #VirusTotal #ITDepartment #MoI

 

ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា