សូមប្រុងប្រយ័ត្ន! ចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ៧-១៣ ខែកក្កដា ឆ្នាំ២០២១ខាងមុខ
សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៧-១៣ ខែកក្កដា ឆ្នាំ២០២១។ នៅម៉ោង១យប់ថ្ងៃទី ៦ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយអូសបន្លាយពីភាគខាងជើងថៃ ភ្ជាប់ជាមួយសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង។
នៅថ្ងៃទី៧-១១ ខែកក្កដា ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសានកម្ពុជា។ ទន្ទឹមនឹងនោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ។ ដោយឡែកសម្ពាធទាបសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង អាចនិងវិវត្តទៅជាវិសម្ពាធទាបរយ:ពេលខ្លីមុននឹងថមថយឥទ្ធិពលពេលដើរចូលដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី៨ ខែកក្កដា។
អាស្រ័យហេតុនេះ ក្រសួងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ជាពិសេសសម្រាប់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រ ចាប់ពីថ្ងៃទី៧-១០ ខែកក្កដា ឆ្នាំ២០២១ ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម