ក្នុងអំឡុងពេលនៃទស្សនកិច្ចការងារនៅទីក្រុងឆុងឈីង ប្រទេសចិន ឯកឧត្តម ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Wang Yi
នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេស ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ចំនួន២ រួមមាន៖
១.គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌និងទេសចរណ៍ចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៥។ ឯកសារខាងលើនេះបានរៀបចំផែនការយ៉ាងលម្អិតសម្រាប់កិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
២.អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។ ភាគីទាំងពីរបានឯកភាពរួមគ្នាក្នុងការដោះស្រាយហានិភ័យនិងបញ្ហាប្រឈមនៃបណ្តាញអ៊ីនធើណេតនិងសន្តិសុខទិន្នន័យ។ ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខទិន្នន័យសកល។
ការចុះហត្ថលេខាលើឯកសារខាងលើ បានបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាពសំខាន់និងថ្មីៗដែលទទួលបានក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ,ទទក